កំពុងផ្ទុះខ្លាំង ក្រោយអ្នកហ្វឹកហាត់ Girls Planet 999 មានអាកប្បកិរិយាមិនសមរម្យ ធ្វើឲ្យ Tiffany និង Sunmi ប្រតិកម្ម

//s9.kh1.co/f2/f23e091c3f39c5a9b86bb5363ff81da91623b251.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កំពុងផ្ទុះខ្លាំងនៅក្នុងឧស្សាហកម្មតន្រ្តី ក្រោយអ្នកហ្វឹកហាត់ស្រី Girls Planet 999 មានអាកប្បកិរិយាមិនសមរម្យ ធ្វើឲ្យ Tiffany និង Sunmi ប្រតិកម្មបែបនេះ

កូរ៉េខាងត្បូង ៖ ក្រៅពីអ្នកនិយមលេងអ៊ីនធើណែតកំពុង ខឹងសម្បាយ៉ាងខ្លាំងចំពោះយុទ្ធសាស្រ្តមិនផ្លាស់ប្តូររបស់ Mnet ក្នុងការបង្កើតការភ្ញាក់ផ្អើល នៅក្នុងកម្មវិធី 'Girls Planet 999' ដោយមានសិក្ខាកាមម្នាក់ បានជេរប្រមាថសមាជិក Idol ជើងចាស់ Tiffany និង Sunmi ក៏ខឹងយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់សិក្ខាកាមរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា Mnet បានបង្ហាញឈុតខ្លីៗ សម្រាប់ការចាក់បញ្ចាំងលើកដំបូង នៃកម្មវិធី 'Girls Planet 999' ដែលនឹងចាក់ផ្សាយនៅសប្តាហ៍ក្រោយ នៅថ្ងៃទី ៦ ខែសីហា វេលាម៉ោង ៨ និង ២០ នាទីយប់ ម៉ោងនៅកម្ពុជា។ 

  បេក្ខនារី ពីក្រុម C-group និង Yujin
  បេក្ខនារី ពីក្រុម C-group និង Yujin

ក្នុងនោះ គេឃើញមានបេក្ខជនម្នាក់មកពីក្រុម C-group (ក្រុមជនជាតិចិន) ត្រូវបានសួរភ្លាមៗដើម្បីនិយាយពាក្យមួយទៅ Yujin សមាជិក្រុម CLC ជាបេក្ខនារី Idol K-Pop ជើងចាស់ដែលចូលរួមក្នុងកម្មវិធី។ 

បន្ទាប់មក សិក្ខាកាមរូបនេះបានបន្តនិយាយមិនសមរម្យទៅកាន់ Yujin នៅចំពោះមុខនាង ខណៈនាងទៅរ៉េបថា ៖

យើងបានឡើងទៅលើ! ប៉ុន្តែអ្នកមិនធ្វើបានទេ។ 

បេក្ខនារី ពីក្រុម C-group

នៅពេលដែលសិក្ខាកាមនិយាយពាក្យទាំងនោះ ស្នាមញញឹមរបស់ Tiffany និង Sunmi បានបាត់ពីមុខរបស់ពួកគេ ដោយអ្នកនិយមលេងអ៊ីនធើណែតក៏បានរិះគន់ Mnet ចំពោះយុទ្ធសាស្ត្រចាស់ ដូចគ្នាអ្នកលេងអ៊ីនធើណែតបានកត់សម្គាល់ ពីអ្នកណែនាំរបស់កម្មវិធី ក៏ទទួលបានអាកប្បកិរិយាមិនសមរម្យ ដោយសុន្ទរកថាអាក្រក់ៗរបស់សិក្ខាកាមផងដែរ៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T