ជាគម្រូ កុំឲ្យព្រហើន! អាជ្ញាធរចុះ ឃាត់ខ្លួនមនុស្ស៨នាក់ ទាំងយប់ ក្រោយផ្គើននឹងវិធានការរដ្ឋបាល

//s9.kh1.co/89/890f5ddbbc6c67bc9f99707a29983831147eefc3.jpg
សង្គម

 ៣១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ជាគម្រូ កុំចេះតែព្រហើនឲ្យសោះ អាជ្ញាធរចុះ ឃាត់ខ្លួន មនុស្សចំនួន ៨នាក់ តាំងយប់ ក្រោយផ្គើននឹង វិធានការរដ្ឋបាល ជួបជុំគ្នាស៊ីផឹក

រាជធានីភ្នំពេញ ៖​ ពិតណាស់ ខណៈពេលខេត្តចំនួន ៨ក្នុងប្រទេសបាន ប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ ក៏ត្រូវអនុវត្តវិធានការរដ្ឋបាល ដែលក្នុងនោះ អាជ្ញាធរផ្តោតយកចិត្តទុកដាក់ខ្លាំង ដើម្បីការពារកុំឲ្យមាន ការរីករាលដាលឆ្លងខ្លាំង ជាងនេះទៅទៀត ក្នុងពេលវេលា អនុវត្តវិធានការនេះ ប្រជាពលរដ្ឋ ត្រូវផ្អាករាល់ ការជួបជុំ បម្រាមគោចរ ចន្លោះម៉ោង២១ យប់ដល់ម៉ោង ៣ភ្លឺ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ នៅមានបងប្អូនមួយចំនួន ហាក់ផ្អើននឹង ការដាក់ចេញមួយនេះ ដោយនៅតែ រក្សាភាពជួបជុំ ដូចពេលមុនៗ ហើយក៏ត្រូវ ឃាត់ខ្លួនតាំងយប់ តែម្តង​ សរុបចំនួន ៨នាក់ នេះបើយោងតាម ការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានលើកឡើងថា ៖

ធ្វើការឃាត់ខ្លួនមនុស្សជួបជុំពិសាគ្រឿងស្រវឹងចំនួន ០៨នាក់ ស្រី០១នាក់ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។ សូមអរគុណ កម្លាំងល្បាតរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៕

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T