អបអរសាទរ! តារាសម្តែងស្រី Yoon Joo វះកាត់ប្តូរថ្លើមបានជោគជ័យហើយ

//s9.kh1.co/ca/ca6afd1b9cc3bdeed557160ee3f5534d292001b9.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អបអរសាទរ! តារាសម្តែងស្រី Yoon Joo វះកាត់ប្តូរថ្លើមបានជោគជ័យហើយ

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី Yoon Joo ដែលបានទទួលការវះកាត់ប្តូរថ្លើម ដោយសារតែខ្សោយថ្លើមធ្ងន់ធ្ងរ បានផ្តល់ព័ត៍មានទាក់ទិនពីអាការៈរបស់នាង ឱ្យអ្នកគាំទ្រនាងបានដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នៅថ្ងៃទី ២៩ ខែកក្កដា តារាសម្តែងស្រីរាងស្រឡូនរូបនេះ បានបង្ហោះនៅលើ Instagram របស់នាង ក្រោយពីវះកាត់ថ្លើមបានជោគជ័យ ដូច្នេះថា៖

ខ្ញុំក៏លើកទឹកចិត្តដល់អត្តពលិកកូរ៉េរួមជាមួយអ្នកផ្សេងទៀតដែរ។ សូមបន្តលើកទឹកចិត្តអត្តពលិករបស់យើងដើម្បីឱ្យពួកគេធ្វើបានល្អហើយខ្ញុំក៏បញ្ជូនកម្លាំងចិត្តរបស់ខ្ញុំដល់ពួកគេផងដែរ។

Yoon Joo

នៅក្នុងរូបថតដែលត្រូវបានបង្ហាញ Yoon Joo កំពុងសម្លឹងមើលកាមេរ៉ាដោយមានទង់ជាតិកូរ៉េគូសនៅលើថ្ពាល់របស់នាងតាមរយៈកម្មវិធីតម្រងកាមេរ៉ា។

ក្នុងនោះ បន្ទាប់ពីលឺដំណឹងពីការជាសះស្បើយរបស់ Yoon Joo មនុស្សជាច្រើនបានបញ្ចេញមតិគាំទ្រតារាសម្តែងរូបនេះហើយសង្ឃឹមថានាងនឹងមានសុខភាពល្អឡើងវិញ។ ពួកគេបានបញ្ចេញមតិថា "ខ្ញុំសង្ឃឹមថាអ្នកនឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ!" "ខ្ញុំលើកទឹកចិត្តអ្នក" "ខ្ញុំសប្បាយចិត្តដែលអ្នកបានជាសះស្បើយ" និង "ខ្ញុំកំពុងអធិស្ឋានសុំឱ្យអ្នកឆាប់ជាសះស្បើយ" ។

កាលពីដើមខែមេសាឆ្នាំមុនតារាសម្តែងស្រីរូបនេះត្រូវបានគេរាយការណ៍ថាមានបញ្ហាខ្សោយថ្លើមធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃថ្នាំអង់ទីប៊ីយោទិច។ ថ្មីៗនេះនាងបានទទួលការប្តូរថ្លើមនៅថ្ងៃទី ២៤ ខែនេះហើយកំពុងជាសះស្បើយ។

សូមជម្រាបដែរថា តារាសម្តែងរូបនេះបានចាប់ផ្តើមសម្តែងនិងលេចមុខនៅក្នុងរឿងផ្សេងៗកាលពីឆ្នាំ ២០១០។ បន្ទាប់មកនាងចាប់ផ្តើមទទួលបានការទទួលស្គាល់នៅក្នុងខ្សែភាពយន្តដូចជា៖ Dirty Blood, Wonderful Nightmare និង ភាពយន្តរឿង Untouchable Lawmen៕

Yoon Joo
Yoon Joo
Yoon Joo
Yoon Joo
Yoon Joo
Yoon Joo
Yoon Joo
Yoon Joo
ខមិនរបស់អ្នកលេងបណ្តាញសង្គម
ខមិនរបស់អ្នកលេងបណ្តាញសង្គម
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T