មនុស្សល្អរបស់ហ្វេនៗ! ពេលទទួលបានប្រាក់ខែ Song Kang យកទៅធ្វើរឿងនេះភ្លាម

//s9.kh1.co/ad/ad48cf3cee5e429099b542faedffbe5936c60479.jpg
យុវវ័យ

 ៣១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទាំងជា Idol ជាមនុស្សល្អ និងជាទីស្រលាញ់របស់ហ្វេន Song Kang ក៏ធ្លាប់ធ្វើរឿងដ៏សែនមានន័យបែបនេះ ពេលទទួលបានប្រាក់ខែលើកដំបូង!

កូរ៉េខាងត្បូង ៖ ជាមួយទេពកោសល្យពីធម្មជាតិ និងនិស្ស័យល្អរបស់លោកផ្ទាល់ ក្នុងនាមជាតារាសម្ដែងប្រុសល្បី Song Kang បាន​ចាប់យកបេះដូង ក៏ដូចជាការស្រលាញ់គាំទ្រដ៏សែនធំធេងពីសំណាក់ហ្វេនៗ ចាប់​តាំងពីលោកបង្ហាញមុខតាមរយៈរឿង Love Alarm និង រឿង Nevertheless មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Kang
Song Kang

អាចដោយសារចរិតសម្ដែង​ក្នុងរឿង ហើយក្នុង​ជីវិតពិត Song Kang គឺជា​បុរស​ដែលមាន​បេះដូង​ទន់ភ្លន់ ​កក់ក្ដៅ​បំផុត ផងនោះ តារាប្រុសរូបនេះបានធ្វើឲ្យហ្វេនៗកាន់តែរំភើបចិត្តកាន់តែខ្លាំង និងមានមោទភាពចំពោះលោកថែមទៀត ពេលផ្ដល់​បទសម្ភាសន៍នៅ TMI ជាមួយនឹង​ GQ Korea ដោយបង្ហើប​ពី​រឿងរ៉ាវដែល​លោក​បាន​ចំណាយលុយពេលទទួលបាន​ពីប្រាក់ខែដំបូង​យកទៅធ្វើរឿង​មួយនេះ ទៅដល់អ្នកមានគុណ។

Song Kang
Song Kang

ទន្ទឹមនឹងនេះដែរ ពិធីការបាន​សួរ​ Song Kang ពី​អំណោយដ៏​សែន​មានន័យ និង​ចងចាំល្អៗមិនអាចបំភ្លេចបានសម្រាប់​ទិវាគុណមាតាបិតា ដែល​លោក​បាន​ជូន​អ្នកមានគុណរបស់ខ្លួន។

ខណៈពេលនោះ Song Kang បាន​និយាយ​ថា​ លោក​ធ្លាប់​ធ្វើការក្រៅម៉ោង​កាល​នៅជា​សិស្ស ហើយបានយកលុយ​ដែល​ជាប្រាក់ខែរក​បាន​លើក​ដំបូងនោះ ទៅ​ទិញអំណោយជូនលោកប៉ាអ្នកម៉ាក់របស់លោក​ ក្នុងនោះមាន​ទិញ Undercoat ជូនលោកប៉ា និង​ម៉ាសថែរក្សាស្បែក ១កញ្ចប់ ជូនអ្នកម៉ាក់។

Song Kang
Song Kang

ទោះ​បី​ពេល​នោះ Song Kang អាចទុក​លុយ​ដោយខ្លួន​ឯង​បាន​ ប៉ុន្តែ​លោកបានសម្រេច​ធ្វើ​អ្វី​មួយដ៏​មាន​ន័យសម្រាប់អ្នកមានគុណ ហើយរឿងនេះ​ពិត​ជា​សបញ្ជាក់ឲ្យឃើញថា ​ តារាប្រុសរូបនេះពិបានគិត​គិតគូរ យកចិត្តទុកដាក់ចំពោះគ្រួសារ និង​ជាទីស្រលាញ់របស់អ្នកគាំទ្រខ្លាំងយ៉ាងណា៕

Song Kang
Song Kang

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T