ឆ្លងច្រើន​​ករណី! ខេត្តព្រៃវែង​រកឃើញ ​អ្នកវិជ្ជមានកូវីដ១៩​ ជាច្រើននាក់បន្ថែមទៀត

//s9.kh1.co/ba/bacd02e716c8051686fccd8d5f74ba65826f5b69.jpg
សង្គម

 ៣១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១០នាក់,ជាសះស្បើយចំនួន ៤០នាក់ និងស្លាប់ ចំនួន៣នាក់

ព្រៃវែង៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១០នាក់,ជាសះស្បើយចំនួន ៤០នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្ដាល ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តសៀមរាប ចំនួន១នាក់ ដូចខាងក្រោម:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុងព្រៃវែង ចំនួន ​៥នាក់, ស្រុកកំចាយមារ ចំនួន ​៣៦នាក់, ស្រុកព្រះសេ្ដច ចំនួន ​១៣នាក់, ស្រុកកំពង់ត្របែក ចំនួន​ ១០នាក់, ស្រុកពាមជរ ចំនួន​ ៩នាក់, ស្រុកពោធិ៍រៀង ចំនួន ៩នាក់, ស្រុកពាមរក៍ ចំនួន ៦នាក់, ស្រុកមេសាង ចំនួន ៤នាក់, ស្រុកស្វាយអន្ទរ ចំនួន ៤នាក់, ស្រុកបាភ្នំ ចំនួន ៣នាក់, ស្រុកកញ្ជ្រៀច ចំនួន ៣នាក់, ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់, ស្រុកពារាំង ចំនួន ២នាក់, មកពីខេត្តកណ្ដាល ចំនួន ១នាក់, មកពីខេត្តកំពង់ចាម ចំនួន ១នាក់, មកពីខេត្តសៀមរាប ចំនួន ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១១០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ ហើយចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T