ភ្នំពេញ: យោងតាមសារបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីវិធានការរដ្ឋបាល ដោយនឹងធ្វើការផាកពិន័យចំពោះអ្នកដែលល្មើសនឹងបម្រាមគោចរ ក្នុងនោះចំពោះម៉ូតូ នឹងត្រូវផាក២០ ម៉ឺនរៀល ,ចំពោះរថយន្ត នឹងត្រូវផាក១ លានរៀល ដោយគ្មានការលើកលែងឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗ រដ្ឋបាលរាជធានីភ្នំពេញដោយអនុវត្តស្របតាមសេចក្តីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រាមគោចរ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយធ្វើការផ្អាកការធ្វើចរាចរណ៍ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ (រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕