អបអរសាទរ! កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បំបែកបានកំណត់ត្រាចាស់ តែសោកស្ដាយមិនអាចឡើងវគ្គបន្ដ

//s9.kh1.co/29/29f869327f16359596191658a1387a39fea8728c.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បំបែកបានកំណត់ត្រាចាស់ តែសោកស្ដាយមិនអាចឡើងវគ្គបន្ដ។

ភ្នំពេញ៖ កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បាន​បញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរី សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រសេរី ដោយប្រើថិរវេលា ២៩.៤២វិនាទី ក្នុងការប្រកួតនៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកលើលទ្ធផលខាងលើ ឃឺន ប៊ុនពេជ្រមរកត បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៩.៩៩វិនាទី។  ទោះជាយ៉ាងណាក្ដី ក្នុងថិរវេលា ២៩.៤២វិនាទីនេះ ពុំបានធ្វើឲ្យ ឃឺន ប៊ុនពេជ្រមរកត បន្ដដំណើរទៅវគ្គ ១៦នាក់ចុងក្រោយនោះទេ បើធៀបនឹងថិរវេលារបស់បេក្ខជនដទៃ៕

ឃឺន ប៊ុនពេជ្រមរកត
ឃឺន ប៊ុនពេជ្រមរកត

ប្រភព៖ Cambodia SEA GAMES 2023

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T