រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តបិទផ្សារផ្សារមួយកន្លែង ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

//s9.kh1.co/c3/c332b20631aa7b735a5fe0472714a274762aef5b.jpg
សង្គម

 ៣០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ផ្សារមួយកន្លែងនៅខេត្តសៀមរាប ត្រូវបន្តបិទជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍បន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសម្រេចបន្តបិទផ្សារពោធិ៍បន្ទាយជ័យ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារជំងឺកូវិដ១៩ មានការរីករាលដានខ្លាំងរយៈពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ផ្សារពោធិ៍បន្ទាយជ័យ ត្រូវបន្តបិទជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

ដូច្នេះសូមបងប្អូន ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬបាញ់អាល់កុល និង ពាក់ម៉ាស រួមទាំងរក្សាគម្លាត រាល់ពេលចេញទៅក្រៅផ្ទះជានិច្ច៕

ព័ត៌មានលម្អិតសូមអានខ្លឹមសារសេចក្តីសម្រេចដូចខាងក្រោម៖

ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T