Lia និង Yuna មានប្រតិកម្មគួរឱ្យអស់សំណើច ក្រោយពួកគេជួបនឹងអាកាសធាតុត្រជាក់! (មានវីដេអូ)

//s9.kh1.co/92/92f4a88fdb0f552d899ab0e8329a6a59d961657e.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Lia និង Yuna សមាជិកក្រុម ITZY មានប្រតិកម្មគួរឱ្យអស់សំណើច ក្រោយពួកគេជួបនឹងអាកាសធាតុត្រជាក់!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះក្រុម ITZY បានដាក់បញ្ចាំង សកម្មភាពនៅពីក្រោយឆាកសម្រាប់ ពាណិជ្ជកម្ម Maybelline New York ដែលផ្តល់ថាមពល របស់ពួកគេនៅលើអេក្រង់តែម្តង ក្នុងនោះក្រុម ITZY ត្រូវបានប្រកាសថា ជាអ្នកនាំមុខគេលើពិភពលោក សម្រាប់ Maybelline New York នៅខែមេសា ឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/72/72eaafa963e6ef9e6738f673924efa02a1930551.jpg

ខណៈពេលដែលការផ្សាយពាណិជ្ជកម្ម ត្រូវបានបញ្ចាំងក្នុងពេលតែមួយ យើងអាចសន្មត់ថាវាត្រូវបានគេថត នៅក្នុងខែត្រជាក់នៃខែកុម្ភៈ ឬខែមីនា ដោយផ្អែកលើប្រតិកម្មរបស់ Lia និង Yuna នៅពេលដែលពួកគេចេញទៅខាងក្រៅ។

ទន្ទឹមនឹងនោះ ពេលរង់ចាំការថតទោលរបស់ពួកគេ Lia បានអញ្ជើញ Yuna ឱ្យចូលរួមជាមួយនាង ក្នុងដំណើរផ្សងព្រេងសម្រាប់ strawberry latte ដែល Yuna បានថតនៅខាងក្រោយឆាកផ្ទាល់របស់នាងរួចហើយ និងបាននាំយកកាមេរ៉ារបស់នាង ហើយចូលរួមជាមួយ Lia ដើម្បីស្វែងរកភេសជ្ជៈកក់ក្តៅសម្រាប់ញ៉ាំ។

Lia
Lia

ក្នុងខណៈពេលនោះ នៅតាមផ្លូវ Yuna បានបង្ហាញពីចំណេះដឹង ខាងខ្សែភាពយន្តរបស់នាង សូម្បីតែពេលរំកិលពីទីតាំងជាក់លាក់មួយ ដើម្បីជៀសវាងពន្លឺ ហើយនៅពេលដែលនៅខាងក្រៅអាកាសធាតុបានផ្លាស់ប្តូរ ខណៈពេលដែល Lia នៅតែមានភាពរំជើបរំជួល និង Yuna ចាប់ផ្តើមញ័រយ៉ាងខ្លាំង ដោយសារតែភាពត្រជាក់។

Yuna
Yuna

ក្រោយមក ដោយសារតែទប់ទល់នឹងភាពត្រជាក់បាន ធ្វើឲ្យ Yuna បានរត់ចេញបាត់ ខណៈដែល Lia បានបញ្ចេញប្រតិកម្មដ៏គួរឱ្យអស់សំណើច និងមិនបានយកចិត្តទុកដាក់ចំពោះការបាត់ខ្លួនរបស់ដៃគូរបស់នាង ហើយថែមទាំងសួរអ្នកកាមេរ៉ាថា តើនាងគួរផឹកអ្វី នាងក៏បានបង្ហាញពីភាពញាក់បន្តិច នៅពេលដែលខ្យល់បក់ឡើង៕

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

ITZY

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T