មិនបាច់ផ្អែមល្ហែមទេ ឱ្យតែគេធ្វើរឿងទាំងនេះ មានន័យថាគេពិតជាស្រលាញ់ និងខ្វល់ពីអ្នកណាស់

//s9.kh1.co/45/450874fcf6b00d3226a4d159af90545097469638.jpg
នារី

 ៣០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីបើចង់ដឹងថា មិត្តប្រុសអ្នកគេពិតជាស្រលាញ់ និងខ្វល់ពីអ្នកយ៉ាងពិតប្រាកដមែនឬក៏អត់នោះ អ្នកមិនចាំបាច់មើលលើភាពផ្អែមល្ហែមទេ តែអ្នកគួរតែមើលទៅលើរឿងទាំងនេះ ដែលគេធ្វើមកលើអ្នក។

ស្នេហា៖ មនុស្សស្រីមិនអាចវាយតម្លៃ ទៅលើក្តីស្រលាញ់របស់មនុស្សប្រុសម្នាក់ ​ តាមរយៈមើលទៅលើភាពផ្អែមល្ហែមដែលមនុស្សប្រុស បានផ្តល់ឱ្យនោះទេ ព្រោះមនុស្សម្នាក់ៗមានរបៀប នៃការផ្តល់ក្តីស្រលាញ់ខុសៗគ្នា លើសពីនេះ មនុស្សប្រុសមួយចំនួន ពួកគេមិនចេះបង្ហាញក្តីស្រលាញ់ តាមរយៈផ្តល់ភាពផ្អែមល្ហែមទេ តែគេបង្ហាញតាមរយៈទង្វើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មនុស្សស្រីគ្រប់រូបប្រសិនបើចង់ដឹងថា មិត្តប្រុសរបស់ខ្លួនពិតជាស្រលាញ់ និងខ្វល់ពីខ្លួន យ៉ាងពិតប្រាកដមែនឬក៏អត់នោះ អ្នកគួរតែកុំមើលទៅលើភាពផ្អែមល្ហែម តែអ្នកគួរតែមើលទៅលើទង្វើមួយចំនួន របស់មនុស្សប្រុសដែលបានបង្ហាញនៅខាងក្រោមនេះ ហើយវាគឺអាចបញ្ជាក់ ឱ្យអ្នកបានដឹងយ៉ាងច្បាស់ជាមិនខាន។

មិនបាច់ផ្អែមល្ហែមទេ ឱ្យតែគេធ្វើរឿងទាំងនេះ មានន័យថាគេពិតជាស្រលាញ់និងខ្វល់ពីអ្នកណាស់៖

១. ចាប់អារម្មណ៍លើអ្នកគ្រប់យ៉ាង

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនអាចសន្និដ្ឋានបានថា មនុស្សប្រុសស្រលាញ់អ្នកឬក៏អត់ តាមរយៈការផ្តល់ភាពផ្អែមល្ហែមនោះទេ ព្រោះមនុស្សប្រុសមួយចំនួន គឺពួកគេមិនចេះផ្អែមល្ហែមឡើយ ប៉ុន្តែពួកគេ ចេះតែបង្ហាញក្តីស្រលាញ់ តាមរយៈទង្វើរបស់ពួកគេ។ ហេតុនេះហើយ ប្រសិនបើមិត្តប្រុសរបស់អ្នក គេតែងចាប់អារម្មណ៍ទៅលើរឿងគ្រប់យ៉ាង ដែលទាក់ទងជាមួយនឹងអ្នកនោះ វាគឺអាចបញ្ជាក់បានទៅហើយថា គេពិតជាស្រលាញ់ និងខ្វល់ពីអ្នកខ្លាំងណាស់ បើទោះបីជាគេមិនបានផ្តល់ភាពផ្អែមល្ហែម ឱ្យអ្នកក៏ដោយ។

២. យកចិត្តទុកដាក់លើអារម្មណ៍របស់អ្នក

រូបតំណាង
រូបតំណាង

មនុស្សប្រុសបើគេស្រលាញ់អ្នក និងខ្វល់ពីអ្នក យ៉ាងពិតប្រាកដមែននោះ មុននឹងអ្វីមួយ គឺគេតែងតែខ្វល់ពីអារម្មណ៍របស់អ្នក ជាមិនខាន លើសពីនេះ គឺពួកគេមិនចង់ឃើញមនុស្សស្រិដែលពួកគេស្រលាញ់ ត្រូវពិបាកចិត្តដោយសារតែពួកគេឡើយ។ បើទោះបីជាគេ មិនចេះមានភាពផ្អែមល្ហែម ជាមួយនឹងអ្នកក៏ដោយ តែវាក៏អាចបញ្ជាក់ពីក្តីស្រលាញ់ និងការខ្វាយខ្វល់ ដែលគេមានចំពោះអ្នកយ៉ាងពិតប្រាកដដែរ។

៣. ខ្វល់ថាអ្នកស្រលាញ់គេឬក៏អត់

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យមនុស្សប្រុសមានការព្រួយបារម្ភនោះ គឺខ្លាចមិត្តស្រីរបស់ខ្លួនឈប់ស្រលាញ់ខ្លួន ហេតុនេះហើយ គេខ្វល់បំផុតនោះគឺថាអ្នក នៅតែស្រលាញ់គេដែរឬក៏អត់ នៅពេលដែលអ្នក​ មានការស្ងៀមស្ងាត់ជាមួយគេ ព្រោះពួកគេខ្លាចបាត់បង់អ្នក ហើយវាក៏អាចបញ្ជាក់បានហើយថា គេគឺពិតជាស្រលាញ់ និងខ្វល់ពីអ្នកខ្លាំងណាស់ បើទោះបីជាគេ មិនបានបង្ហាញតាមរយៈ ផ្តល់ភាពផ្អែមល្ហែមក៏ដោយ តែគេក៏បានបង្ហាញតាមរយៈ ការព្រួយបារម្ភខ្លាចបាត់បង់អ្នកដែរ។

៤. យកចិត្តទុកដាក់ជាមួយនឹងជីវិតប្រចាំថ្ងៃអ្នក

រូបតំណាង
រូបតំណាង

បើទោះបីជាការសួរសុខទុក្ខ របស់មនុស្សប្រុស ចំពោះមនុស្សស្រីវាមិនមែនជាអ្វី ដែលមានភាពផ្អែមល្ហែមក៏ដោយ ប៉ុន្តែវាក៏បានបង្កប់នូវអត្ថន័យ​ យ៉ាងខ្លាំងផងដែរ។ ម្យ៉ាងវិញ វាក៏អាចសបញ្ជាក់ឱ្យបានឃើញថា គេគឺពិតជាមានក្តីស្រលាញ់ និងការខ្វាយខ្វល់ ជាមួយនឹងអ្នកយ៉ាងពិតប្រាកដមែន ហេតុនេះហើយ អ្នកមិនចាំបាច់ទាមទារភាពផ្អែមល្ហែម ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ របស់គេដែលមានចំពោះអ្នកទេ គឺគ្រាន់តែទង្វើរបស់គេ ដែលខ្វល់ពីអ្នកយ៉ាងខ្លាំងនេះ វាក៏គ្រប់គ្រាន់នឹងបញ្ជាក់បានទៅហើយថា ក្តីស្រលាញ់របស់គេ មានចំពោះអ្នក គឺខ្លាំងដល់កម្រិតណា៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T