អបអរសាទរ! លោកជំទាវ ពេជ ចន្ទមុន្នី ក្លាយជាប្រធាន ក្រុមការងារសិក្សា និងស្រាវជ្រាវ រកឱសថបរិក្ខារ សម្រាប់ប្រយុទ្ធកូវីដ១៩

//s9.kh1.co/ba/ba502fb3eea95b1acd6ac466357446b37b2e00fc.jpg
សង្គម

 ៣០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អបអរសាទរ លោកជំទាវ ពេជ ចន្ទមុន្នី ក្លាយជា ប្រធានក្រុមកាងារស្រាវជ្រាវនិង សិក្សាស្វែងរក ឱសថនិងបរិក្ខារ ប្រឆាំងនឹងកូវីដ១៩

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងពេលកន្លងមក ខណៈពេល ជំងឺកូវីដ១៩ បានវាយលុកមកប្រទេសកម្ពុជា តាំងពីពេលដំបូងមក វត្តមានរបស់ លោកជំទាវ ពេជ ចន្ទមុន្នី ភរិយា ឯកឧត្តម ហ៊ុន ម៉ាណែត បានដើរតួនាទី យ៉ាងសកម្ម ក្នុងការងារ ជ្រោមជ្រែងក្រុមការងារស័្មគ្រចិត្តសម្តេចតេជោ ព្យាបាលថែទាំ អ្នកជំងឺដែលបានឆ្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះ លោកជំទាវនៅតែ រក្សាបាន នូវភាពសកម្មក្នុងការ ដឹកនាំដូចមុនដដែល ខណៈពេល ការឆ្លងនៅក្នុងប្រទេស ហាក់នៅមិនទាន់ធូរស្បើយនៅឡើយ។

ជាងនេះទៅទៀត ថ្មីៗនេះ លោកជំទាវបណ្ឌិត បានទទួលការចាត់តាំងពី ប្រមុខរាជរដ្ឋាភិបាល ក្នុងការតែងតាំងឲ្យ ក្លាយជា ប្រធាន ក្រុមការងារសិក្សា និងស្រាវជ្រាវ រកឱសថ និងបរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ចំណុះឲ្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានភារកិច្ចដូចក្នុង ប្រការ២ ក្នុងសេចក្តីសម្រេចខាងក្រោមនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T