ថាឲ្យចំៗ! Charlie ថា Man UTD គួរតែរកអ្នកជំនួសម្នាក់នេះឲ្យហើយទៅព្រោះលេងបាល់អត់ចេះការពារផង

//s9.kh1.co/e9/e90d52b0db4a0fa28e32029b1f19071cb9710d9f.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Charlie Austin ថា Aaron Wan-Bissaka លេងមិនកើតនោះទេ

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Queen Park Ranger កីឡាករ Charlie Austin បានលើកឡើងថា Manchester United គួរតែទិញយក Kieran Trippier ដើម្បីជំនួសតំណែងរបស់ Aaron Wan-Bissaka ពីព្រោះខ្សែការពារស្លាបស្តាំរូបនេះមិនចេះការពារបាល់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Charlie Austin
   កីឡាករ Charlie Austin

ជាការពិតណាស់ Bissaka តែងតែជាប់នូវជម្រើសដំបូងស្ទើរតែគ្រប់ការប្រកួតទៅហើយចាប់តាំងពីរូបគេផ្លាស់មកកាន់ Man Utd នៅក្នុងឆ្នាំ២០១៩ ហើយ រូបគេត្រូវបានគេចាត់ទុកជាខ្សែការពារដែលប្រយុទ្ធពិបាកក្នុងការញាក់បាល់មួយទល់នឹងមួយ ប៉ុន្តែ សម្រាប់ Charlie គិតថា គុណភាពលេងបាល់របស់ Bissaka គឺ នៅមានកម្រិត។

កីឡាករ Aaron Wan-Bissaka
កីឡាករ Aaron Wan-Bissaka

Charlie បាននិយាយថា៖

ទោះបីជា Man Utd ទិញបាន Raphael Varane ក៏ដោយ ប៉ុន្តែបញ្ហាធំបំផុតរបស់គេ គឺ ក្លិបត្រូវការខ្សែការពារស្លាបស្តាំម្នាក់។ Bissaka មិនមានគុណភាពគ្រប់គ្រាន់ ហើយ គាត់មិនចេះកាពារបាល់ឡើយ។ ពួកគេត្រូវតែចុះហត្ថលេខាទិញយក Trippier៕

កីឡាករ​ Charlie Austin
កីឡាករ Kieran Trippier
កីឡាករ Kieran Trippier

ប្រភពdailymail

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T