ស្ថិតនៅមុខកញ្ចក់នៃមាត់បង្អួត ជាន់ទី១២ ស្រ្ដីម្នាក់ដែលស្លៀករ៉ូបចងពុម្ព ដែលនៅសល់តែដៃម្ខាងកាន់បង្អួត និងដៃម្ខាងទៀតហុចទៅឲ្យអ្នកជួយសង្រ្គោះបន្ទាន់ ដើម្បីជួយនាង។ គ្រោះថ្នាក់នេះត្រូវបានកើតឡើងនៅពេលល្ងាច នៅក្នុងទីក្រុង Dongguan ខេត្ដ Guangdong ។​ ស្រ្ដីម្នាក់ដែលមានអាយុ៣២ឆ្នាំ ដែលជាជនអន្ដោប្រវេសន៍មកពីខេត្ដ Hunan ដែលព្យាយាមសម្លាប់ខ្លួនឯង ដោយសារតែរឿងស្នេហា។ អ្នកយាមនៅអគារនោះ បានឃើញនារីនោះកំពុងតែតោងជាប់ មូលហេតុដោយសារតែមានខ្យល់ ខ្លាំងពេកនៅពេលដែលនាងចង់លោតចុះមក ហើយក៏ទាញនាងធ្លាក់ចុះមកក្រោម ។ ប៉ូលីសនៅក្នុងតំបន់នោះ និងអ្នកពន្លត់អគ្គិភ័យបានមកជួយសង្រ្គោះនាងភ្លាមៗ ពីជញ្ជាំងអគារដ៏ខ្ពស់នោះដោយសុវត្ថិភាព។ ទោះបីជាស្ថានការណ៍យ៉ាងណា ក៏ដោយក៏នាងនូវតែមិនព្រមចុះ លុះត្រាតែអ្នកពន្លត់អគ្គិភ័យព្យាយាម លួងលោមទើប នាងព្រមឲ្យគេជួយ។ រឿងនេះ បានធ្វើឲ្យអ្នកដំណើរមានការចាប់អារម្មណ៍ជាខ្លាំង និងបង្កការស្ទះចរាចរណ៍ជាខ្លាំង។  រឿងជាច្រើនករណីដែលទាក់ទង នឹងបញ្ហាស្នេហា ដែលបានធ្វើឲ្យជនរងគ្រោះទាំងនោះចង់បញ្ចប់ជីវិតរបស់ខ្លួន ប៉ុនែ្ដការសម្លាប់ខ្លួននេះមិនមែនជាដំណោះស្រាយ ដ៏ល្អទេចូរព្យាយាមយកដំណោះស្រាយ ផេ្សងៗមកជំនួសវិញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]