The Hyper ក្រុមចម្រៀងបុរសថ្មីរបស់កម្ពុជា កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយបញ្ចេញបទដំបូងរបស់ខ្លួន (មានចម្រៀង)

//s9.kh1.co/e1/e12166b653d5d399796fe1b624d6372b84c643c7.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមចម្រៀងបុរសថ្មីមានឈ្មោះថា​ The Hyper

ភ្នំពេញ៖ ក្រុមចម្រៀងបុរសថ្មីមានឈ្មោះថា​ The Hyper កំពុងទទួលការចាប់អារម្មណ៍មិនធម្មតានោះទេ ពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គម ក្រោយពួកគេបញ្ចេញបទចម្រៀងដំបូងរបស់ខ្លួន មានចំណងជើងថា “Sorry” កាលពីថ្ងៃទី២៥ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
The Hype
The Hype

សម្រាប់ក្រុមចម្រៀង They Hyper មានសមាជិក៤នាក់ ដោយក្នុងនោះមានដូចជា លោក Choum Chhay មានតួនាទីប្រចាំក្រុមជា Rapper និង Main Dancer លោក Bun Mint មានតួនាទីប្រចាំក្រុមជា Lead Vocalist លោក Toro Sle មានតួនាទីប្រចាំក្រុមជា Main Vocal និងលោក Buboy មានតួនាទីប្រចាំក្រុមជា Lead Vocal និង Dancer។

លោក Choum Chhay
លោក Choum Chhay
លោក Toro Sle
លោក Toro Sle

គួររម្លឹកផងដែរថា ក្រុមចម្រៀង The Hyper ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម E-Nation ។ ហើយបទចម្រៀងថ្មីរបស់ពួកគេដែលមានចំណងជើងថា “Sorry” មានសាច់ភ្លេងកន្ត្រាក់អារម្មណ៍ គួបផ្សំនឹងក្បាច់រាំរស់រើក ជាមួយអត្ថន័យឈឺចាប់ត្រូវចិត្តយុវវ័យ កំពុងតែទទួលការគាំទ្រយ៉ាងច្រើន ដែលទាំងនេះបានបង្ហាញពីភាពជោគជ័យជាមួយជំហានដំបូងរបស់ពួកគេ។

លោក Buboy
លោក Buboy
លោក Bun Mint
លោក Bun Mint

ទោះជាយ៉ាងណាក្តី ក្រោយពីបានទស្សនា MV ដ៏ពិសេសរបស់ប្រុសស្អាតទាំង៤រូបនេះហើយ អ្នកគាំទ្រក៏កំពុងតែទន្ទឹងរង់ចាំមើលសកម្មភាពផ្សេងៗរបស់ពួកគេ ដែលនឹងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាសកម្មភាពផ្សេងៗលើបណ្តាញសង្គម ហើយគ្រប់គ្នាក៏ទន្ទឹងរង់ចាំមើលស្ទាយ៍ពិសេសៗថ្មីៗប្លែកៗរបស់ពួកគេ នៅក្នុងបទចម្រៀងក្រោយៗទៀតផងដែរ៕

ចង់ដឹងថាបទ “Sorry” ពិសេសកម្រិតណានោះ តោះទស្សនាវីដេអូចម្រៀងខាងក្រោម៖

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T