បឹងដែលគេធ្លាប់គិតថាបានកប់ នៅខាងក្រោមប៉ូលខាងត្បូងភពអង្គារ ពេលនេះត្រូវបានរកឃើញថា ប្រហែលជាខុសពីការរំពឹងទុក

//s9.kh1.co/7b/7b476b7b642d2bf96251581baf4c6c7f034c5382.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា រ៉ែដីឥដ្ឋដែលគេដឹងថា មាននៅតំបន់ប៉ូលខាងត្បូងនៃភពអង្គារ អាចពន្យល់ពីចំណាំងផ្លាតរ៉ាដា ដោយមិនមានទឹកបឹង។

បរទេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ពន្លឺផ្លាតដែលរ៉ាដាចាប់បាននៅខាងក្រោមប៉ូលខាងត្បូង ប្រហែលមិនមែនជាបឹងក្រោមដីដូចការគិតពីមុនទេ ប៉ុន្តែជាដីឥដ្ឋទៅវិញ។ អស់ជាច្រើនទសវត្សរ៍មកហើយ ដែលអ្នកវិទ្យាសាស្ត្រសង្ស័យថា ទឹកបានលាក់នៅពីក្រោមកាតឹបទឹកកកខាងក្រោមប៉ូលនៃភពអង្គារ ដូចដែលធ្លាប់មាននៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឆ្នាំ២០១៨ ក្រុមអ្នកស្រាវជ្រាវបានប្រើឧបករណ៍សំឡេងរ៉ាដា MARSIS របស់ទីភ្នាក់ងារអវកាសអឺរ៉ុប នៅលើយាន Mars Express ដែលចាប់បានសញ្ញាបឹង លាក់នៅខាងកាតឹបទឹកកកប៉ូលខាងត្បូងរបស់ភពក្រហមនេះ ហើយនៅក្នុងឆ្នាំ២០២០ ពួកគាត់បានរកឃើញសញ្ញានៃបឹងទឹកប្រៃនៅទីនោះ។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា ប្រសិនបើបឹងទាំងនេះគឺជាសំណល់នៃទឹក ដែលធ្លាប់មាននៅលើផ្ទៃភព នោះអាងស្ដុកទឹកប្រហែលជាធ្លាប់ទ្រទ្រង់ជីវិត ហើយប្រហែលនៅតែអាចមាន។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា រ៉ែដីឥដ្ឋដែលគេដឹងថា មាននៅតំបន់ប៉ូលខាងត្បូងនៃភពអង្គារ អាចពន្យល់ពីចំណាំងផ្លាតរ៉ាដា ដោយមិនមានទឹកបឹង។ អ្នកវិទ្យាសាស្ត្របានផ្ដោតលើរ៉ែ ដែលត្រូវបានគេស្គាល់ថា smectites ដែលជាប្រភេទដីឥដ្ឋ ដែលមានសមាសធាតុគីមីជាប់ទាក់ទងទៅនឹងថ្មភ្នំភ្លើង ជាងប្រភេទដីឥដ្ឋដទៃទៀត។ Smectites បង្កើតឡើង នៅពេលដែលថ្មភ្នំភ្លើងរលាយ ឆ្លងកាត់ការផ្លាស់ប្ដូរសារធាតុគីមីស្រាលៗ បន្ទាប់ពីធ្វើអន្តរកម្មជាមួយទឹក។

រូបភាពថតបាននៅតំបន់ប៉ូលខាងត្បូងនៃភពអង្គារ
រូបភាពថតបាននៅតំបន់ប៉ូលខាងត្បូងនៃភពអង្គារ

ពួកគាត់បានសម្គាល់ឃើញថា ដីឥដ្ឋទឹកទាំងនេះអាចផ្ទុកទឹកបានច្រើន។ Smectites មានបរិមាណយ៉ាងច្រើន នៅលើភពអង្គារ ដែលភាគច្រើនប្រមូលផ្ដុំនៅតំបន់ដីខ្ពស់ភាគខាងត្បូង។ នៅក្នុងមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្របានធ្វើឲ្យ smectites ត្រជាក់ដល់-៤៣អង្សាសេ ដែលជាប្រភេទត្រជាក់ ដូចមាននៅលើភពអង្គារ។ ពួកគាត់បានរកឃើញថា smectites ផ្ទុកទឹកយ៉ាងច្រើន អាចនឹងបង្កើតចំណាំងរ៉ាដាពន្លឺ ចាប់បានដោយឧបករណ៍ MARSIS សូម្បីតែនៅពេលលាយជាមួយវត្ថុធាតុផ្សេងទៀតក៏ដោយ។

ពេលក្រុមអ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យ ដែលអាចមើលឃើញ និងទិន្ន័យអាំងប្រាក្រហមនៅជិត ដែលប្រមូលបានពីប៉ូលខាងត្បូងនៃភពអង្គារ ពួកគាត់ក៏បានរកឃើញភស្ដុតាងនៃ smectites នៅទីនោះ។ ពួកគាត់បានបង្ហាញថា smectites បង្កើតឡើងនៅប៉ូលខាងត្បូងរបស់ភពអង្គារ ក្នុងកំឡុងរដូវរយៈពេលខ្លី នៅពេលដែលតំបន់នោះត្រូវបានគ្របដណ្ដប់ដោយទឹក។ ដីឥដ្ឋដែលផ្ទុកដោយទឹកទាំងនេះ ក្រោយមកត្រូវបានកប់នៅក្រោមទឹកកក៕

ប្រភព: Space

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T