ស្នេហាអាចធ្វើឱ្យមានក្តីសុខខ្លាំង តែវាក៏អាចធ្វើឱ្យអ្នករាល់គ្នាជួបនឹងរឿងគួរឱ្យខ្លាចទាំងនេះដែរ

//s9.kh1.co/db/db2ab9b09c4181cdba1cccceca7624e9800adb45.jpg
នារី

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើអ្នករាល់គ្នាគិតថា ការដែលមានស្នេហា វាអាចនឹងធ្វើឱ្យអ្នក មានក្តីសុខបានរហូតនោះ គឺខុសហើយ ព្រោះថាវាក៏បានធ្វើឱ្យអ្នក បានជួបនូវរឿងដ៏គួរឱ្យខ្លាចទាំងនេះដែរ។

ស្នេហា៖ សេចក្តីស្នេហា វាជាអ្វីដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន ហើយក៏មិនអាចជៀសផុតបានឡើយ គ្រាន់តែមុន ឬក្រោយតែប៉ុណ្ណោះ ម្យ៉ាងវិញ ស្នេហាវាក៏ជាថ្នាំទិព្វ ដែលជួយធ្វើឱ្យមនុស្សរាល់គ្នា ទទួលបាននូវសេចក្តីសុខយ៉ាងខ្លាំង ប៉ុន្តែវាក៏អាចធ្វើឱ្យមនុស្សរាល់គ្នា ទទួលបាននូវសេចក្តីទុក្ខ ជាខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ បានជាមនុស្សរាល់គ្នា ត្រូវតែបានដឹងថា ស្នេហាអាចធ្វើឱ្យអ្នកទាំងអស់គ្នា មានក្តីសុខបាន តែវាក៏ធ្វើឱ្យមនុស្សមានក្តីទុក្ខបានដែរ ដោយវានឹងធ្វើឱ្យ អ្នករាល់គ្នាបានជួបនូវរឿង ដែលគួរឱ្យខ្លាចមួយចំនួន ហើយប្រសិនបើអ្នករាល់គ្នាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការមានស្នេហា វាក៏ដូចជាអ្នករាល់គ្នា ត្រៀមខ្លួនសម្រាប់ប្រឈមមុខ ទៅនឹងរឿងគួរឱ្យខ្លាច ដែលមាននៅខាងក្រោមនេះអញ្ចឹង។

ស្នេហាអាចធ្វើឱ្យមនុស្សមានក្តីសុខខ្លាំង តែវាក៏អាចធ្វើឱ្យមនុស្សរាល់គ្នាជួបនឹងរឿងគួរឱ្យខ្លាចទាំងនេះដែរ៖

១. ត្រូវបានគេក្បត់ចិត្ត

រូបតំណាង
រូបតំណាង

មនុស្សដែលរស់នៅលើលោកនេះ គឺមិនអាចធ្វើឱ្យយើង មើលឃើញធ្លុះដល់ចិត្តពួកគេបានទេ ថាពួកគេជាមនុស្សដែលមានភាពស្មោះត្រង់ ជាមួយនឹងយើង បានរហូតដែរឬក៏អត់នោះ ម្យ៉ាងវិញ មុននឹងអ្នករាល់គ្នា ត្រៀមខ្លួនដើម្បីមានស្នេហានោះ គឺអ្នកទាំងអស់គ្នា ក៏ត្រូវតែត្រៀមខ្លួនទុកជាមុន នឹងការដែលត្រូវបានគេក្បត់ចិត្តផងដែរ ព្រោះថាវាក៏ជារឿងមួយ ដែលគួរឱ្យខ្លាចបំផុតដែរ នៅពេលដែលស្ថិតនៅក្នុងទំនាក់ទំនងស្នេហា។

២. បោកប្រាស់ទំនុកចិត្តនិងការជឿជាក់

រូបតំណាង
រូបតំណាង

ការដែលមានស្នេហា មនុស្សរាល់គ្នាគឺតែងតែមានការទុកចិត្ត និងជឿជាក់ទៅលើដៃគូ ប៉ុន្តែទោះបីជាដៃគូរបស់អ្នក គេអាចនឹងល្អជាមួយអ្នក នៅថ្ងៃនេះក៏ពិតមែន ក៏មិនមែនមានន័យថា គេអាចនឹងល្អជាមួយអ្នកបានរហូតដែរ។ ហេតុនេះហើយ មុននឹងត្រៀមទទួលយកនូវសេចក្តីសុខ ពីការដែលមានស្នេហានោះ អ្នករាល់គ្នាក៏ត្រូវតែត្រៀមខ្លួន ទុកជាមុន ក្នុងការដែលត្រូវបានគេ បោកប្រាស់ទំនុកចិត្តដែរ។

បែបនេះហើយ បានជាអ្នករាល់គ្នា មិនត្រូវទុកចិត្ត និងជឿជាក់ខ្លាំងពេក រហូតដល់លះបង់គ្រប់យ៉ាងដែលខ្លួនមាន ដើម្បីតែដៃគូនោះទេ ព្រោះវាអាចនឹងធ្វើឱ្យអ្នក ជួបនូវរឿងដ៏អាក្រក់នេះ ហើយទទួលបានការខកចិត្តជាខ្លាំង។

៣. ទទួលរងនូវការឈឺចាប់ជាខ្លាំង

រូបតំណាង
រូបតំណាង

ការដែលអ្នករាល់គ្នាទទួលយកនូវសេចក្តីស្នេហា ហើយគិតថានឹងទទួលបាន នូវសេចក្តីសុខ រហូតនោះ គឺការគិតរបស់អ្នកទាំងអស់គ្នា វាមិនត្រឹមត្រូវឡើយ ព្រោះការដែលអ្នករាល់គ្នា ទទួលយកស្នេហា វាក៏ប្រៀបបីដូចជាអ្នករាល់គ្នា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយក នូវការឈឺចាប់អញ្ចឹង។ ដូច្នេះហើយ សេចក្តីស្នេហាវាមិនមែនជាអ្វី ដែលអាចផ្តល់ នូវសេចក្តីសុខឱ្យអ្នករាល់គ្នា បានតែមួយមុខទេ តែវាក៏បានផ្តល់នូវភាពឈឺចាប់ដ៏ខ្លាំង ដល់អ្នករាល់គ្នា ផងដែរ ប្រសិនបើស្នេហាដែលអ្នករាល់គ្នា កំពុងតែមានត្រូវបានឈានដល់ទីបញ្ចប់នោះ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T