ផ្លូវការ! កីឡាកររបស់ PSG រូបនេះបានផ្លាស់មកចូលរួមជាមួយក្រុម West Ham ហើយ

//s9.kh1.co/eb/eba96e77aa6f00c5aee55531d9d64c3a47e4df48.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Alphonse Areola បានផ្លាស់មកចូលរួមជាមួយក្រុម West Ham ក្នុងលក្ខខណ្ឌខ្ចីជើង ១ រដូវកាល

បរទេស៖ កីឡាករ Alphonse Areola បានផ្លាស់មកចូលរួមជាមួយក្រុម West Ham ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ រដូវកាល ដោយអមជាមួយនឹងជម្រើសទិញផ្តាច់ផងដែរ។ ខណៈកាលពីរដូវកាលមុន អ្នកចាំទីរូបនេះត្រូវបានក្លិប Paris Saint-Germain ដាក់ឱ្យក្រុម Fulham ខ្ចីជើងមួយរដូវកាល មុនពេលក្រុមមួយនេះត្រូវបានកាត់ចោលចេញពីក្របខណ្ឌ Premier League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alphonse Areola
Alphonse Areola

ជាការពិតណាស់ ក្លិប PSG ទើបតែបាននាំចូលអ្នកចាំទីថ្មី នោះគឺម្ចាស់ជើងឯកពានរង្វាន់ Euro ២០២០ Gianluigi Donnarumma, ហើយស្របពេលជាមួយគ្នានេះ អ្នកចាំទីដៃទី ១ នៅរដូវកាលមុន Keylor Navas ត្រូវរុញទៅជាអ្នកចាំទីដៃទី ២ វិញ, ដូច្នេះហើយទើបក្លិបអ្នកមានរបស់ បារាំង សម្រេចចិត្តអនុញ្ញាតឱ្យ Areola ទៅក្លិបញញួរយក្សខ្ចីជើង ព្រោះថាប្រសិនបើរូបគេស្នាក់នៅបន្ត ក៏មិនមានកីអីដើម្បីចូលលេងដែរ៕

ប្រភព90min

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T