កូរ៉េខាងត្បូង ៖ កាលយប់ម្សិលមិញនេះ Jungkook សមាជិកក្រុម BTS បានចូលមកធ្វើការ Live និយាយជជែកលេងជាមួយ ARMY ដោយមានបើកវេទិកាប្រគុំតន្រ្តីច្រៀងលេងយ៉ាងសប្បាយរីករាយ ដោយមានហ្វេនៗធ្វើជាទស្សនិកជនមើលតាមរយៈកញ្ចក់អេក្រង់ទូរសព្ទ ព្រមទាំងមាននិយាយពាក្យក្នុងចិត្តខ្លះៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ចុងក្រោយរបស់លោកនេះ កូនពៅ Jungkook បានឆ្ងល់ថា តើកម្មវិធី VLIVE នេះ អាចមានមុខងារហៅជា Video Call ជាមួយនឹង ARMY បានដែរឬទេ?
ខ្ញុំគ្រាន់តែសង្ឃឹមថាមាននឹងមានជម្រើសចុចលើឈ្មោះរបស់នរណាម្នាក់នៅក្នុង Comment ហើយខ្ញុំអាចធ្វើការហៅជា Video Call ជាមួយពួកគេប្រហែលរយៈពេល ១០ វិនាទីអីក៏បាន ហើយខ្ញុំអាចនឹងចុចវាបានគ្រប់ពេល ហើយអ្នកទាំងអស់គ្នាក៏នឹងត្រូវត្រៀមខ្លួនជានិច្ចផងដែរ។

ទាក់ទងនឹងការលើកឡើងខាងលើរបស់តារាប្រុសរូបនេះ នឹងត្រូវបានអនុវត្តចំពោះអ្នកដែលបញ្ចេញមតិ អំឡុងពេលលោកចូលមក Live ផ្ទាល់ ហើយអ្នកក៏ប្រហែលជាទទួលការហៅពី Jungkook ក៏ថាបានដែរណា តែយ៉ាងណាចំពោះសំណើរនេះ វាគ្រាន់តែជារឿងដែលគួរឲ្យអស់សំណើចមួយ ស្ដាប់ហើយធ្វើឲ្យអ្នកគាំទ្ររំភើបលេងតែប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាប្រតិកម្មរបស់ហ្វេនៗ ៖
Me doing my hair and make up as soon as I get a Vlive notif 😩😩😩 pic.twitter.com/pUzIKjcF6M
— ⁷ᴳArmy_🧈🧈🧈🧈 (@FArmy2017) July 29, 2021
🐰 I wish there was an option that gave me the option to click on someone's name in the comments and I can do a video call with them for like 10 seconds
— Sel⁷ (@BTStranslation_) July 29, 2021
🐰 is it possible? i could press it any time and you'd have to be ready 😆
I was always ready pic.twitter.com/lDfbbdK1ys
— yuri⁷PTD (@yuriaera) July 29, 2021
ប្រភព ៖ Koreaboo