ហែលឆ្លងអស់ហើយ! សូម្បីប្រវត្តិគេចោលដប់ទឹកត្រូវអីក៏ IU ធ្លាប់ជួបមកដែរ (មានវីដេអូ)

//s9.kh1.co/2f/2f1eff90705aa360cdc33412c2c1bbc64947d970.jpg
យុវវ័យ

 ៣០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មើលហើយអាណិតណាស់! ទម្រាំមកដល់ពេលនេះ IU ហែលឆ្លងអស់ហើយ សូម្បីប្រវត្តិមានហ្វេនចោលដប់ទឹកត្រូវអីក៏តារាស្រីរូបនេះធ្លាប់ជួបមកដែរ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ បណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ជាពិសេស ចំពោះវីដេអូឃ្លីបមួយរបស់តារាសម្ដែងស្រី និងជាតារាចម្រៀង Kpop ទោល IU ដែលត្រូវបានផ្សព្វផ្សាយពេញអ៊ីនធើណែតជាភ្ជាប់ជាមួយចំណងជើងថា ៖​ «IU ត្រូវគេវាយត្រូវដោយដបទឹក»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU 
IU 

ជាក់ស្ដែង ចំពោះវីដេអូនោះ គឺជាវីដេអូដែលត្រូវបានថតកាលពី ៦ឆ្នាំមុន អំឡុងពេលប្រគុំតន្ត្រីរបស់នាង កាលពីឆ្នាំ ២០១៥ នៅឯទីក្រុងសៀងហៃ ប្រទេសចិន ហើយក៏ជាពេលដែលនាងត្រូវអ្នកគាំទ្រម្នាក់ ចោលដបទឹកត្រូវមុខផងដែរ។

IU 
IU 

ស្របពេលនៃការប្រគំតន្ត្រីលើកនោះដែរ អាចមកពី IU ច្រៀងចប់ ហើយនាងស្រេកទឹកខ្លាំងពេក ហើយក៏បានស្នើសុំទឹកពីបុគ្គលិកដែលជាក្រុមការងារនៅទីនោះ ដោយនិយាយថា ៖

ខ្ញុំស្រេកទឹកណាស់ សូមមេត្តាផ្តល់ទឹកឲ្យខ្ញុំបន្តិចផង។

IU 
IU 
IU 

ហេតុការណ៍នោះ គ្មាននរណាម្នាក់នឹកស្មានដល់ទេថា មានដបទឹកពីប្រិយមិត្តដែលចោលទៅ ត្រូវលើមុខរបស់នាង ភ្លាមនោះ IU ពិតជាភ្ញាក់ផ្អើលខ្លាំង និងឈឺចាប់ផងដែរ តែនាងបែរជានិយាយថា ៖

មិនអីទេ ខ្ញុំពិតជាមិនអីទេ នេះគ្រាន់តែជាស្ថានភាពគួរឲ្យអស់សំណើចមួយប៉ុណ្ណោះ។ យ៉ាងហោចណាស់ខ្ញុំបានទឹកផឹកដែរ។

IU 
IU 
IU 

ក្រោយបានទស្សនាវីដេអូនេះ អ្នកនិយមលេងអ៊ីនធើណែតបាននាំគ្នាចូលមកបញ្ចេញមតិថា ៖ 

នាងពិតជាមានសុជីវធម៌មែន ទោះជាជួបរឿងបែបនេះហើយក្ដី។ បុគ្គលិក គួរតែយកទឹកឲ្យនាងផឹក។ ពេលនោះវាគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ 

អ្នកនិយមលេងអ៊ីនធើណែត

ជ្រាបច្បាស់ សូមទស្សនាវីដេអូឃ្លីបខាងក្រោម ៖

IU 

ប្រភព ៖ Allkpop     

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T