មិនធម្មតា! មកមើលទួរប៊ីនផលិតថាមពលអគ្គិសនី ពីទឹករលក នៅប្រជុំកោះមួយ

//s9.kh1.co/e5/e544ac527ff220e0465fd2e1132feb5e9326f4a5.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទួរប៊ីន Orbital O2 មានសមត្ថភាពបំពេញតម្រូវការអគ្គិសនីប្រចាំឆ្នាំ សម្រាប់ផ្ទះ២,០០០ខ្នង សម្រាប់រយៈពេល១៥ឆ្នាំខាងមុខ។

បរទេស៖ ទួរប៊ីនដើរដោយថាមពលទឹករលក ដែលអ្នកផលិតវានិយាយថាមានកម្លាំងខ្លាំងនៅលើពិភពលោក បានចាប់ផ្ដើមបង្កើតអគ្គិសនីតាមរយៈបណ្ដាញអគ្គិសនី នៅប្រជុំកោះ Orkney។ ទួរប៊ីន Orbital O2 មានសមត្ថភាពបំពេញតម្រូវការអគ្គិសនីប្រចាំឆ្នាំ សម្រាប់ផ្ទះ២,០០០ខ្នង សម្រាប់រយៈពេល១៥ឆ្នាំខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងខែឧសភា វាត្រូវបានគេបើកយកចេញពីទីក្រុង Dundee ដែលជាកន្លែងត្រូវបានគេផ្គុំសាងសង់វា ក្នុងរយៈពេល១៨ខែ។ ឥឡូវ ទួរប៊ីនទម្ងន់៦៨០តោននេះបានបោះយុថ្កានៅ Fall of Warness ដែលជាកន្លែងដែលខ្សែកាបក្រោមសមុទ្រភ្ជាប់ទៅកាន់បណ្ដាញអគ្គិសនីនៅឆ្នេរ។ រចនាសម្ព័ន្ធទួរប៊ីនបានបណ្ដែតនៅលើផ្ទៃទឹក ជាមួយរ៉ូទ័រភ្ជាប់ទៅនឹងជើងរបស់វា ដែលអាចទាញយកថាមពលពីលំហូរទឹករលក ដែលឆ្លងកាត់។

អគ្គិសនីត្រូវបានផ្ទេរពីទួរប៊ីនតាមរយៈខ្សែកាបទៅកាន់បាតសមុទ្រ បន្ទាប់មកទៅកាន់ខ្សែកាប​មួយទៀត ទៅកាន់បណ្ដញអគ្គិសនីនៅលើតំបន់ឆ្នេរ។ ឥឡូវនេះ ក្រុមហ៊ុននេះមានគោលបំណងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យារបស់ខ្លួន នៅក្នុងចលនាដែលខ្លួននិយាយថា នឹងផ្ដល់ការងារជាច្រើន ជំរុញដល់សហគមន៍ឆ្នេរ៕

https://s9.kh1.co/__image/w=650,h=366,q=100/e3/e365ca7e0053aee977573daf9654b5d799964721.jpg
https://s9.kh1.co/__image/w=650,h=366,q=100/55/55e15cebcb598d21e8b51ff7d4a93588f3b25301.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T