អាយុច្រើនមែន! ប៉ុន្តែបើនិយាយពីសម្រស់វិញគឺថា ហ្សូណូ សុីដាច់គេហើយ

//s9.kh1.co/86/86bceb193a712c012c563300913f7de0e6404d90.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាយុច្រើនមិនមែនជាបញ្ហា! តារាចម្រៀង ហ្សូណូ បានបង្ហាញរូបភាពថ្មីៗប៉ុន្មានសន្លឹក មើលមួយភ្លែតទៅតិចច្រឡំថា ស្ទាវត្រឹម២០ជាងអីទៅ។

ភ្នំពេញ៖ ហ្សូណូ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅផលិតកម្មរស្មីហង្សមាស ដែលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកគាំទ្រជាច្រើនរាប់មិនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីអាជីពជាតារាចម្រៀង តារាប្រុសរូបនេះ ក៏បានប្រកបអាជីវកម្មជាម្ចាស់ហាងសម្លៀកបំពាក់ Zono Clothes ផងដែរ ដែលទោះបីលោករវល់ និងមានការមម៉ាញឹកយ៉ាងណាក្តី ក៏នៅតែអាចថែរក្សាបានយ៉ាងល្អ ដែលបច្ចុប្បន្ននេះវ័យលោកកាន់តែកើនឡើងជាលំដាប់យ៉ាងណាក៏មិនមែនជាបញ្ហាដែរ។ 

ដោយឡែក ថ្មីៗនេះ ហ្សូណូ បានបង្ហាញរូបភាពថ្មីៗប៉ុន្មានសន្លឹក ដោយមានពាក់អាវផ្កា និងខោជើងមួយ គួបផ្សំនឹងស្ទីលសក់ខ្លី ដែលមានលក្ខណៈសមសួនជាមួយនឹងសាច់មុខបែបសខ្ចី ម៉ត់រលោងស្រិល និងរូបរាងសាច់ដុំសង្ហារបស់លោកផងដែរ អាចនិយាយខ្លីថាសម្រស់លោកមើលទៅគឺដូចជាស្ទាវត្រឹម២០ស្តើងអញ្ចឹង។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរដល់ការថែរក្សាសម្រស់របស់តារាប្រុសរូបនេះផងដែរ ដែលសម្រស់លោកនៅតែថេរដដែល ទោះបីមានអាយុច្រើន និងរវល់ខ្លាំង គិតច្រើនយ៉ាងណាក្តី៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ហ្សូណូ
 ហ្សូណូ
 ហ្សូណូ
 ហ្សូណូ
 ហ្សូណូ
 ហ្សូណូ
 ហ្សូណូ (រូបថ្មី)
 ហ្សូណូ (រូបថ្មី)
 ហ្សូណូ (រូបថ្មី)
 ហ្សូណូ (រូបថ្មី)
 ហ្សូណូ (រូបថ្មី)
 ហ្សូណូ (រូបថ្មី)
ហ្សូណូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T