អេមណាស់! លេចឮថាលោក Wenger អាចនឹងដើរចូលទីលានវិញ ដោយដឹកនាំក្រុមជម្រើសជាតិមួយនេះ

//s9.kh1.co/11/1141ad70a4493d1944ae2d95778554732edb5f3c.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លេចឮថាលោក Wenger អាចនឹងដើរចូលទីលានវិញ ដោយដឹកនាំក្រុមជម្រើសជាតិ ស្វ៊ីស

បរទេស៖ យោងតាមសេចក្តីរាយការណ៍ពីការសែតរបស់ប្រទេស ស្វ៊ីស បានឱ្យដឹងថា លោក Arsene Wenger កំពុងឈានមុខគេក្នុងការទទួលបានតំណែងទៅដឹកនាំក្រុមជម្រើសជាតិ ស៊្វីស។ ហើយពេលនេះលោកកំពុងតែធ្វើការជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោក ក្រោមការគ្រប់គ្រងរបស់ FIFA បន្ទាប់ពីចាកចេញពីក្រុម Arsenal នៅឆ្នាំ ២០១៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Arsene Wenger 
   លោក Arsene Wenger 

ជាការពិតណាស់ ក្រោយក្រុមជម្រើសជាតិ ស្វ៊ីស បានឡើងទៅដល់វគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ២០២០, គ្រូបង្វឹករបស់ពួកគេលោក Vladimir Petkovic បានលាលែងចេញពីតំណែង ដើម្បីទៅដឹកនាំក្រុម Bordeaux នៅក្របខណ្ឌ Ligue 1 របស់បារាំងវិញម្តង។

  លោក Vladimir Petkovic
  លោក Vladimir Petkovic

សហព័ន្ធបាល់ទាត់របស់ប្រទេស ស្វ៊ីស កំពុងតែស្វែងរកអ្នកចាត់ការថ្មីម្នាក់ដែលធ្លាប់មានបទពិសោធន៍ជោគជាំនៅលើទីលាន ដើម្បីអាចសម្របខ្លួនជាមួយក្រុមបាល់ទាត់របស់ពួកគេបានឆាប់រហ័ស ព្រោះថាការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ World Cup ២០២២ គឺនៅសល់ត្រឹមតែ ១៨ ខែទៀតប៉ុណ្ណោះ, ស្របពេលជាមួយគ្នានេះ លោក Wenger ត្រូវបានគេគិតថាជាបេក្ខភាពម្នាក់ដ៏ស័ក្តិសមបំផុតសម្រាប់ការមកដឹកនាំក្រុមជម្រើសជាតិ ស្វ៊ីស៕

   លោក Arsene Wenger 
   លោក Arsene Wenger 

ប្រភពSport Bible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T