អាថ៌កំបាំងទាំងនេះ របស់ប្រពន្ធឆ្លាត ដែលធ្វើឱ្យទំនាក់ទនងប្តីប្រពន្ធមិនងាយមានជម្លោះរវាងគ្នា

//s9.kh1.co/c4/c4f915936a44803a65735d5ef2ef21740af0174d.jpg
នារី

 ៣០-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ប្រពន្ធដែលមានភាពវ័យឆ្លាត ពួកគេតែងតែមានអាថ៌កំបាំងដ៏ពិសេស ក្នុងការធ្វើជាយុទ្ធសាស្ត្រ ដែលធ្វើឱ្យទំនាក់ទំនង រវាងប្តីប្រពន្ធពួកគេ មិនងាយកើតមានជម្លោះរវាងគ្នា។

យល់ដឹង៖ ពិតណាស់ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ ការកើតមានជម្លោះរវាងគ្នា គឺជៀសមិនផុតឡើយ ប៉ុន្តែប្រសិនបើអាចកាត់បន្ថយ ការឈ្លោះប្រកែកគ្នាបានកាន់តែច្រើន គឺកាន់តែល្អបំផុត សម្រាប់ប្តីប្រពន្ធក្នុងការរួមរស់នៅជាមួយគ្នា ហេតុនេះហើយ មនុស្សពីរនាក់ ក៏ត្រូវមានយុទ្ធសាស្ត្រ ក្នុងការកាត់បន្ថយការឈ្លោះប្រកែកគ្នា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះមនុស្សស្រីជាប្រពន្ធ ពួកគេគួរតែមានភាពវ័យឆ្លាត ក្នុងការមាននូវអាថ៌កំបាំងដ៏ពិសេសៗ ដើម្បីទប់ស្កាត់ និងជួយកាត់បន្ថយ ការកើតមានជម្លោះរវាងគ្នានិងគ្នា ហើយវាក៏អាចជួយធ្វើឱ្យ ទំនាក់ទំនងប្តីប្រពន្ធ មិនងាយឈានដល់មានការបែកបាក់គ្នា បានដោយងាយទៀតផង។

អាថ៌កំបាំងទាំងនេះ របស់ប្រពន្ធឆ្លាត ដែលធ្វើឱ្យទំនាក់ទនងប្តីប្រពន្ធមិនងាយមានជម្លោះរវាងគ្នា៖

១. ចេះតុបតែងខ្លួនឱ្យមានភាពស្រស់ស្អាត

រូបតំណាង
រូបតំណាង

បើទោះបីជារៀបការហើយក៏ដោយ ក៏មនុស្សស្រីមិនអាចបាត់បង់ ភាពស្រស់ស្អាតបានឡើយ គឺត្រូវតែមានភាពស្រស់ស្អាតជានិច្ច ហើយភាពស្រស់ស្អាតនោះ វាក៏ជាភាពទាក់ទាញ ដែលធ្វើឱ្យប្តីមិនងាយបែកចិត្ត ឬមិនចង់នៅឆ្ងាយពីប្រពន្ធដែរ។ ម្យ៉ាងវិញ ភាពស្រស់ស្អាតរបស់អ្នក ក៏អាចទាក់ទាញចិត្តប្តីរបស់អ្នក ឱ្យស្រលាញ់អ្នកកាន់តែខ្លាំង និងមិនចង់ទៅណាឆ្ងាយពីអ្នកដែរ ហើយការកើតមានជម្លោះរវាងគ្នា ក៏ត្រូវបានកាត់បន្ថយ។

២. ពូកែក្នុងផ្ទះបាយ

រូបតំណាង
រូបតំណាង

គ្មានមនុស្សប្រុសណា មិនចង់មកទទួលទានបាយផ្ទះ ដែលមានប្រពន្ធ ពូកែធ្វើម្ហូបឆ្ងាញ់ៗនោះទេ ម្យ៉ាងវិញ វាក៏ជាអ្វីដែលធ្វើឱ្យប្តីរបស់អ្នក ឆាប់ត្រឡប់មកផ្ទះវិញ ក្រោយពេលដែលចេញពីធ្វើការ ហើយទំនាក់ទំនងប្តីប្រពន្ធ ក៏កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា ហើយក៏មិនងាយកើតមានជម្លោះរវាងគ្នា ផងដែរ។ ដូច្នេះហើយ មនុស្សស្រីគ្រប់រូបដែលជាប្រពន្ធ គួរតែមានអាថ៌កំបាំងនេះ ដើម្បីជួយទប់ស្កាត់ការកើតមានជម្លោះរវាងគ្នា។

៣. មិនទាមទារច្រើន

រូបតំណាង
រូបតំណាង

ទំនាក់ទំនងប្តីប្រពន្ធ ដែលតែងតែមានការរង្គោះរង្គើរវាងគ្នានោះ គឺតែងតែកើតចេញមក ពីការទាមទាររបស់ប្រពន្ធ អញ្ចឹងហើយ ប្រពន្ធដែលមានភាពវ័យឆ្លាត គឺពួកគេមិនដែលទាមទារអ្វីច្រើន ពីប្តីរបស់ពួកគេឡើយ ព្រោះពួកគេដឹងថា មនុស្សប្រុសដែលជាប្តី គឹមិនចូលចិត្តឱ្យមនុស្សស្រី មានការទាមទារគេច្រើនពេកនោះទេ ដោយសារតែវា ជាអ្វីដែលធ្វើឱ្យមនុស្សប្រុស មានការធុញទ្រាន់។ ហេតុនេះហើយ មនុស្សស្រីគ្រប់រូបគួរតែកុំមានការទាមទារច្រើនពេក បើគេអាចផ្តល់ឱ្យអ្នកបាន មនុស្សប្រុសច្បាស់ជាផ្តល់ឱ្យ ដោយមិនចាំបាច់ឱ្យអ្នក ទាមទារពីគេនោះទេ។

៤. ដឹងពីរបៀបគ្រប់គ្រងចំណូលនិងចំណាយនៅក្នុងគ្រួសារ

រូបតំណាង
រូបតំណាង

សេដ្ឋកិច្ចនៅក្នុងគ្រួសារ វាជារឿងដែលសំខាន់ខ្លាំងណាស់​ ម្យ៉ាងវិញ ប្រសិនបើប្តី បានប្រគល់សិទ្ធឱ្យអ្នក ក្នុងការចាត់ចែង ឬគ្រប់គ្រងរាល់ចំណូលនិងចំណាយ នៅក្នុងគ្រួសារហើយនោះ មនុស្សស្រីត្រូវតែដឹងពីរបៀបគ្រប់គ្រងចំណូល និងចំណាយឱ្យច្បាស់លាស់ ដើម្បីជៀសវាងកុំឱ្យកើតមានបញ្ហា ព្រោះលុយ ក៏អាចធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធ​ កើតមានបញ្ហា ឬជម្លោះរវាងគ្នា ជាខ្លាំងផងដែរ។ បែបនេះហើយ បានមនុស្សស្រីជាប្រពន្ធគ្រប់រូប ត្រូវតែមានការដឹងឱ្យបានច្បាស់លាស់ អំពីរបៀបនៃការគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រួសារ ឱ្យបានល្អ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T