បឹងមួយនៅជប៉ុនដូច “ភ្នែកនាគ” រាល់ពេលនិទាឃរដូវម្ដងៗ ហើយនេះ…ជារឿងព្រេងដែលទាក់ទងនឹងវា

//s9.kh1.co/03/033382b8b8f9ac62af4207a0480e450ff6e39ac8.jpg
សង្គម

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជាកន្លែងដែលនាគពីរក្បាលណាត់ជួបគ្នា

ជប៉ុន៖ បឹងមួយឈ្មោះថា Kagami Numa មានទីតាំងស្ថិតនៅក្បែរភ្នំ Hachimantai ភាគពាយ័ព្យប្រទេសជប៉ុន ត្រូវបានគេជឿថា ជាកន្លែងដែលនាគចំនួនពីរក្បាលជួបជុំគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាល់ពេលរដូវរងាម្ដងៗ ព្រិលទឹកកកបាន.កកកុញជុំវិញបឹង និងកកចំកណ្ដាលលើផ្ទៃទឹក ហើយអំឡុងពេលនិទាឃរដូវម្ដងៗ សម្ពាធពីជម្រៅទឹកបានបណ្ដាលឲ្យព្រិលរលាយ ដោយបំប្លែងរូបរាងបឹងទៅរាងជារង្វង់ ដូចភ្នែកសត្វនាគអីចឹង។ បាតុភូតប្រចាំឆ្នាំ មានរយៈពេលប្រមាណមួយសប្តាហ៍ប៉ុណ្ណោះនៅចន្លោះចុងខែឧសភានិងដើមខែមិថុនា មុនពេលទឹកកករលាយទាំងស្រុងវិញ។

រូបភាពប្លែកភ្នែកជាច្រើននៃទេសភាពបឹងនេះ បានល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធើណេតក្នុងឆ្នាំ២០១៦ នៅពេលអ្នកទេសចរម្នាក់បានធ្វើការបង្ហោះចែកចាយ និងហៅវាថា “ភ្នែកនាគ”។ ហើយចាប់តាំងពីពេលនោះមក អ្នកទេសចរមកពីជុំវិញពិភពលោក បាននាំមកទស្សនាផ្ទាល់ភ្នែកផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងព្រេងរបស់ជប៉ុន បានដំណាលតៗគ្នាថា បឹងនេះជាកន្លែងដែលយុវជនវ័យក្មេងម្នាក់ បានផ្លាស់ប្ដូររាងកាយទៅជាសត្វនាគ បន្ទាប់ពីបានផឹកទឹកពីស្រះក្បែរនោះ។ ហើយគេក៏បានលង់ស្នេហ៍នាគញីមួយក្បាល ជាមនុស្សស្រីដែលមានវាសនាដូចគេដែរ ដែលម្នាក់ៗរស់នៅកន្លែងផ្សេងគ្នា និងយកបឹងនេះធ្វើជាកន្លែងណាត់ជួបគ្នាតែម្ដង។ បន្ថែមពីនេះទៀត គេជឿជាក់ថាក្ដីស្រលាញ់របស់នាគទាំងពីរនាក់ បានធ្វើឲ្យបឹងនេះមិនអាចកកបានឡើយ ហើយមកទល់សព្វថ្ងៃនេះ ក៏មានអ្នកទេសចរខ្លះយកតង្វាយទៅសែនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Odditybbcmybestplace

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T