Pancake បង្ហើបពីភាពភ័យខ្លាចពេលកំពុងព្យាបាលជំងឺកូវីដ១៩

//s9.kh1.co/6a/6a8ee008506c5779f9d2b109f6dee0858c51900b.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីៗនេះ តារាស្រី Pancake Khemnit ក៏បានបង្ហើបពីរឿងគួរឲ្យភ័យខ្លាចក្នុងពេលដែលនាងកំពុងព្យាបាលជំងឺ

ថៃ៖ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ មក ក្រឡេកឃើញថា តារាស្រី Pancake Khemnit បានបង្ហាញពីសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម និងភាពសប្បាយរីករាយសាជាថ្មីជាមួយនឹងក្រុមគ្រួសារ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីនេះ តារាស្រីរូបនេះ ក៏បានធ្វើការបើកចិត្តជាលើកដំបូង ជាមួយនឹងអ្នកម្ដាយរបស់ខ្លួន រៀបរាប់ពីរឿងរ៉ាវខណៈពេលកំពុងព្យាបាលជំងឺកូវីដ១៩ ដោយនៅក្នុងនោះ នាងថែមទាំងបានបង្ហាញពីការព្រួយបារម្ភ ចំពោះអ្នកម្តាយ ដែលបានឆ្លងចូលទៅដល់សួត ដែលត្រូវការចាក់បញ្ចូលឈាម ថែមទៀតផង។  

ជាពិសេសនោះដែរ Pancake ក៏បានបង្ហើបឲ្យដឹងថា រូបនាងបានថតមើលសួត ដោយខាងគ្រូពេទ្យបានប្រាប់ថាសួតរបស់នាង បានជាសះស្បើយហើយ ប៉ុន្តែនៅមានកន្លែងខ្លះដែលត្រូវរងឥទ្ធិពល ដែលអាចធ្វើឲ្យមានភាពនឿយហត់ ដែលរោគសញ្ញាទាំងនេះនឹងនៅតែមាន ព្រមទាំងត្រូវការពេលវេលាដើម្បីឲ្យបានជាសះស្បើយ។ 

មិនត្រឹមតែប៉ុណ្ណោះ Pancake ក៏បានប្រាប់ពីអារម្មណ៍នៅពេលដែលខាងមន្ទីរពេទ្យបានមកទទួលនាងនិងសមាជិកគ្រួសារទៅព្យាបាល ដោយបានលើកឡើងថា ខណៈពេលដែលនាងបានចូលដល់ក្នុងបន្ទប់ នាងមិនដែលដើរចេញម្តងណាទេ។ ក្នុងនោះដែរ វាហាក់ស្ថិតនៅក្នុងតំបន់ចតុកោណ ប៉ុន្តែសំណាងណាស់ ដែលរូបនាងបាននៅជាមួយនឹងគ្រួសារ ដោយសារតែនៅពេលនោះ ចំនួនបន្ទប់គឺនៅមានកម្រិត ដែលធ្វើឲ្យនាងនិងគ្រួសារអាចនៅជាមួយគ្នាបាន។ 

លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅពេលដែលមានសំណួរសួរដល់ពីភាពភ័យខ្លាចនៃការស្លាប់ ដោយសារតែរាល់ថ្ងៃនេះ មានចំនួនអ្នកស្លាប់កាន់តែច្រើនឡើង ស្រាប់តែតារាស្រីរូបនេះ បាននិយាយថា៖

 វាគួរឱ្យខ្លាចខ្លាំងណាស់។ តែបើសួរថាខ្លាចទេ វាគឺគួរឲ្យខ្លាចស្រាប់ហើយ ប៉ុន្តែយើងបានគិតថា នៅពេលនោះយើងកំពុងតែទទួលបានកាតរព្យាបាល។ យើងត្រូវតែប្រញាប់ជាសះស្បើយ។ ហើយធ្វើឱ្យខ្លួនឯងឲ្យកាន់តែមានភាពរឹងមាំឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ព្រោះយើងមិនដឹងថាពេលណា យើងនឹងត្រូវចេញពីមន្ទីរពេទ្យនោះទេ ហើយយើងនឹងអាចប្រសើរឡើងដែរទេ ឬក៏សួតរបស់យើងនឹងកាន់តែអាក្រក់ទៅៗដែរទេ ទាំងដែលយើងមិនអាចឆ្លើយតបនឹងវាបាន ហើយខាងគ្រូពេទ្យក៏មានពេលមកប្រាប់យើងថា តើប៉ុន្មានថ្ងៃនឹងអាចជាសះស្បើយ គឺយើងមិនដឹងត្រង់ចំណុងហ្នឹងទេ គឺវាអាស្រ័យលើយើង ដែលត្រូវតែមានភាពរឹងមាំបំផុត តាមដែលអាចធ្វើទៅបាន។

Pancake

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake និង អ្នកម្ដាយ
Pancake និង អ្នកម្ដាយ
Pancake និង អ្នកម្ដាយ
Pancake និង អ្នកម្ដាយ
Pancake និង អ្នកម្ដាយ
Pancake និង អ្នកម្ដាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T