ស្ត្រីជាអ្នកជំងឺកូវីដ១៩ ម្នាក់​ផ្តាំផ្ញើទាំងទឹកភ្នែកថា «ការពារឲ្យមែនទែនហត់ណាស់...»

//s9.kh1.co/ba/ba76508e4517408509471d6581b0675820d1b17c.jpg
សង្គម

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីជាអ្នកជំងឺកូវីដ១៩ ម្នាក់​ផ្តាំទាំងទឹកភ្នែកថា ហត់ណាស់បងប្អូនអើយ សូមកុំមើលស្រាលជំងឺនេះឱ្យសោះ

រាជធានីភ្នំពេញ៖ បច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ស្រាកស្រាន្តនោះមកទល់ពេលនេះ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកស្លាប់ចំនួន ១,៣៥០ នាក់ ដោយមានករណីស្លាប់ថ្មីចំនួន ១១នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ មានស្ត្រីមួយរូបមានគណនីហ្វេសប៊ុក ឈ្មោះ យ៉ុង ឈុន បានបង្ហោះសារមួយទាំងទឹកភ្នែករៀបររាប់ពីអាការៈនៃជំងឺកូវីដ៩របស់រូបខ្លួន ហើយថែមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស នឹងមើលស្រាលជំងឺកូវីដ១៩នេះឱ្យសោះ។

ក្នុងនោះ ស្ត្រីដែលមានគណនីហ្វេសប៊ុកឈ្មោះខាងលើ បានសរសេររៀបរាប់សារដូច្នេះថា៖

ខ្ញុំផុសនេះអត់ខ្លាចបងប្អូនរើសអើងខ្ញុំទេ ខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនការពារឲ្យមែនទែនហត់ណាស់បងប្អូនអេីយ.សូមកុំមេីលស្រាលជំងឺនេះអោយសោះ។

យ៉ុង ឈុន

ក្រោយពីបានឃើញសារបែបនេះ មានមហាជនជាច្រើន បានចូលទៅខមិនសម្តែងការអាណិតចំពោះស្ត្រីខាងលើ និង​លើកទឹកចិត្ត ចំពោះរូបនាង ឱ្យរឹងប៉ឹងរឹងមាំ កុំឱ្យចុះចាញ់នឹងជំងឺនេះ។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញចំនួន ករណីកូវីដ១៩ ករណីថ្មីចំនួន ៧៦៥ នាក់ ដោយមានអ្នកជាសះស្បើយថ្មីចំនួន​៦៩៤ នាក់ និង  ករណីនាំចូលពីក្រៅប្រទេសចំនួនថ្មី ៣២៨ករណី ក្នុងនោះមានករណីស្លាប់ថ្មីចំនួន ១១នាក់៕

ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
ស្ត្រីម្ចាស់គណនីហ្វេសប៊ុក យ៉ុង ឈុន
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T