កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា

//s9.kh1.co/7c/7cebe8c188ee41f91ee280a10e4dd793e1f3fe77.jpg
សង្គម

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នាថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំ កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល និងកម្មវិធីសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចថ្មីឌីជីថល នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីស្ថាបនិក សហស្ថាបនិកធុរកិច្ចថ្មីឌីជីថល ប្រមាណ ៩០រូប។

ភ្នំពេញ៖ នាថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំ កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល និងកម្មវិធីសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចថ្មីឌីជីថល នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីស្ថាបនិក សហស្ថាបនិកធុរកិច្ចថ្មីឌីជីថល ប្រមាណ ៩០រូប សុទ្ធតែជាធុរកិច្ចថ្មីឌីជីថល ដែលធ្វើប្រតិបត្តិការ ផ្គត់ផ្គង់ផលិតផល និងសេវាកម្មឌីជីថលលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកនិងការដឹកជញ្ជូន (e-Commerce and Delivery) បច្ចេកវិទ្យាអប់រំ (EdTech) បច្ចេកវិទ្យា សុខាភិបាល (HealthTech) បច្ចេកវិទ្យាទេសចរណ៍ (TravelTech) បច្ចេកវិទ្យាកសិកម្ម (AgriTech) មាតិកាឌីជីថល (Digital Media) ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងរ៉ូប៉ូត និងសេវាកម្មផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល
កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល

កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ចំនួនបី គឺ ទី១. ដើម្បីពង្រឹងទំនាក់ទំនងជិតស្និទនិងភាពជាដៃគូរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល និង សហគមន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា, ទី២. ដើម្បីផ្សព្វផ្សាយនូវកម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់ រាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, និង ទី៣. ដើម្បី ពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ធុរកិច្ចថ្មីឌីជីថល ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ និងក្រោយវិបត្តជំងឺកូវីដ-១៩។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា៖

« ការកសាងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី ត្រូវបានចាត់ទុកជាអាទិភាពសំខាន់មួយ ក្នុងការជំរុញធុរកិច្ចឌីជីថល ដែលជាតួអង្គដ៏សំខាន់ក្នុងការជំរុញការធ្វើ បរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័សជួយគាំទ្រដល់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល និងចូលរួមស្តារនិង អភិវឌ្ឍសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងសំខាន់ផ្សេងទៀតរបស់ រាជរដ្ឋាភិបាល។ »

ប្រសាសន៍ឯកឧត្តម ជា វ៉ាន់ដេត

ឯកឧត្តមបានបន្តទៀតថា៖

« បញ្ហាចំបងមួយក្នុងការអភិវឌ្ឍរដ្ឋាភិបាលសេដ្ឋកិច្ច និងសង្គម ឌីជីថល គឺបញ្ហាធនធានមនុស្ស ហេតុដូចនេះហើយទើបរាជរដ្ឋាភិបាលបានប្រែក្លាយ វិទ្យាស្ថានជាតិ NIPTICT ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ធនធាន ស្រាវជ្រាវទាំងបច្ចេកទេស និងគោលនយោបាយឌីជីថល ក៏ដូចជាជំរុញនវានុវត្តនិងធុរកិច្ចថ្មីឌីជីថល។ »

  ប្រសាសន៍ឯកឧត្តម ជា វ៉ាន់ដេត
កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល
កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល

សូមបញ្ជាក់ផងដែរថា ក្នុងស្មារតីជួយសម្រួលដល់ធុរកិច្ចថ្មីឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតនូវ មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ស្ថិតនៅក្រោមបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាង អេកូឡូស៊ីសហគ្រិនភាព និងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល សំដៅលើកកម្ពស់នវានុវត្តន៍ ជាតិ។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនូវកម្មវិធីគាំទ្រ និងលើកទឹកចិត្តធុរកិច្ចថ្មី ឌីជីថលស្របតាម អនុក្រឹត្យ ស្តីពីការគ្រប់គ្រងនិងការលើកទឹកចិត្តថ្មីឌីជីថល ដែលទើបទទួលបានការអនុម័ត ពីរាជរដ្ឋាភិបាល ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អនុក្រឹត្យថ្មីដែលផ្វព្សផ្សាយ នាឱកាសនេះជាវិធានការ គោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញធុរកិច្ចថ្មីឌីជីថល តាមរយៈការអនុញ្ញាតឱ្យ ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាអាចទទួលបាននូវការ លើកទឹកចិត្ត ការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេស ដែលជាយន្តការជំរុញការកសាងប្រព័ន្ធអេកូឡូស៊ី សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startup Ecosystem) សំដៅដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗ ដែលរាំងស្ទះដល់ការបង្កើត និងការពង្រីក ខ្លួនរបស់ធុរកិច្ចថ្មី ឌីជីថល៕

កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល
កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល
កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល
កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T