មានរឿងអ្វី? មេម៉ាយខ្មៅ តារាស្រី Scarlett Johansson ប្តឹងក្រុមហ៊ុន Disney

//s9.kh1.co/10/102bfcbcc18adb40554006178544de51b7166f15.jpeg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាស្រី Scarlett Johansson បានប្តឹង Disney ពីបទខុសកិច្ចសន្យាព្រមព្រៀម

បរទេស៖ ខ្សែភាពយន្តវាយប្រហារ ឈុតឆាកបាញ់បោះ «Black Window» បានបង្កើតឯតទគ្គកម្ម Box Office ទោះបីមានការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ ដែលរកចំណូលបាន ២១៨ លានដុល្លារ ក្នុងចាក់បញ្ចាំងចុងសប្តាហ៍ដំបូងរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាស្រីដែលជាតួអង្គឯកក្នុងខ្សែភាគយន្តមួយនេះនាង Scarlett Johansson បានដាក់ពាក្យបណ្ដឹងទៅកាន់ផលិតកម្ម Disney ដោយចោតប្រកាន់ថា ផលិតកម្ម Disney បានធ្វើខុសកិច្ចព្រមព្រៀង ជាមួយនឹងនាង លើខ្សែភាពយន្ដដែលបានចូលរួមសម្តែង។

តួយ៉ាង យោងទៅតាម មេធាវីរបស់តារាស្រីបានចង្អុលបង្ហាញថា ខ្សែភាគយន្ត «Black Window» ត្រូវបានយកទៅចាក់ផ្សាយ នៅលើអនឡាញ វេទិកា Disney+ ខណៈដែរ កិច្ចព្រមព្រៀមលើកិច្ចសន្យា បានយល់ស្រប ត្រឹមតែចាក់ត្រឹមក្នុងរោងកុនតែប៉ុណ្ណោះ ហេតុដូច្នេះ Disney មិនគោរពតាមកិច្ចសន្យា នៅលើកិច្ចព្រមព្រៀម។

បើតាមប្រភពជិតស្និទ្ធ គម្រោងសម្តែងមួយនេះ នាងអាចខាតបង់ ៥០ លានដុល្លារនេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ ទោះជាយ៉ាងណាជាទូទៅ នៅពេលខ្សែភាពយន្តថ្មីហូលីវូដ ត្រូវបានចាក់ផ្សាយនៅលើរោងកុន អ្នកគាំទ្រ ត្រូវរង់ចាំរយៈពេលយ៉ាងតិច ៣ ខែ បើសិនទស្សនាលើប្រព័ន្ធអនឡាញ លើឧបករណ៍របស់ពួកគេដូច្នេះដែរ៕

ប្រភព៖ bbc

សូមទស្សនារូបភាពខាងក្រោម៖

Scarlett Johansson
Scarlett Johansson
Scarlett Johansson
Scarlett Johansson
Scarlett Johansson
Scarlett Johansson
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T