ទ្រាំមិនបាន តារាប្រុសរូបនេះបង្ហោះរូប Stalker ស្រី ដែលតាមគ្រប់កន្លែងនៅលើបណ្តាញសង្គមតែម្តង

//s9.kh1.co/a0/a02860180a6b4e877a2e26262463a41b010118a7.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Nam Tae Hyun ទ្រាំនឹងអ្នកដែលតាមដានលោកមិនបាន ក៏បង្ហោះរូប Stalker ស្រី នោះតែម្តង!

កូរ៉េខាងត្បូង ៖ ប្រកដណាស់ថា ពេលក្លាយខ្លួនទៅជាតារា នឹងបានជួបជាមួយរឿងជាច្រើន ទាំងការស្រលាញ់ពីអ្នកគាំទ្រ និងការស្អប់ ក៏ដូចជាអ្នកដែលតាមលួចមើល និងដើរតាមគ្រប់ពេលវេលា ដោយមិនគិតថានេះជាជីវិតផ្ទាល់ខ្លួន Idol ទាំងនោះ ហើយអ្នកដែលតាមទាំងនោះ ត្រូវបានគេហៅថា Stalker

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក ថ្មីៗនេះ នៅថ្ងៃទី ២៩ ខែកក្កដា នេះ Nam Tae Hyun បានបង្ហោះសារ និងរូបថតមួយខាងក្រោមនេះ ពីមនុស្សស្រីដែលតែងតែតាមលួចមើល និងដើរតាមលោករហូត ជាមួយនឹងសារថា ៖

Nam Tae Hyun
Nam Tae Hyun

នៅថ្ងៃដ៏សែងក្តៅ អ្នកលួចតាមដានខ្ញុំម្តងទៀត អ្នកកំពុងទាក់ទងអ្នកស្គាល់ខ្ញុំ ហើយនិយាយរឿងគួរឱ្យអស់សំណើចម្តងទៀត អ្នកបានបង្ហាញមុខអ្នកដោយភាពជឿជាក់នៅពេលនេះ ភាពរីករាយអាចត្រូវបានធ្វើឱ្យប្រសើរឡើង ដោយការពិគ្រោះយោបល់ព្យាបាល និងប្រើគ្រឿងញៀន ខ្ញុំមិនស្គាល់អ្នកទេ ខ្ញុំថែមទាំងផ្លាស់ប្តូរដោយសារតែអ្នកទៀត សូមមេត្តាភ្ញាក់ ប្រសិនបើអ្នកបន្ដធ្វើបែបនេះ ខ្ញុំនឹងបង្ហាញមុខអ្នកហើយឈានដល់ទីបញ្ចប់។

Nam Tae Hyun

ក្រោយមក ខាងក្រោមបានបង្ហាញថាអ្នកលួចតាមដាន បានទាក់ទងជាមួយអ្នកស្គាល់គ្នារបស់ Nam Tae Hyun តាមរយៈសារដោយផ្ទាល់ ដោយនិយាយថានាងមានអារម្មណ៍ថាពួកគេ បានណាត់ជួបគ្នាអស់រយៈពេល ៣ ឆ្នាំមកហើយ។

យើងបានទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំហើយ ដូចជាយើងបានណាត់ជួបគ្នាដែរ យើងនៅតែទាក់ទងគ្នា តើយើងជាមិត្តភក្តិមែនទេ? ក្នុងកំឡុងពេលនោះ គាត់នឹងមិនសប្បាយចិត្តនៅពេលខ្ញុំជួបជាមួយបុរសផ្សេងទៀត ដូច្នេះខ្ញុំមិនទេ ទោះណាត់ជួបអ្នកណាក៏ដោយ ខ្ញុំពិតជាអន់ចិត្តណាស់។

Stalker
Stalker
Stalker

គួរបញ្ជាក់ផងដែរថា អ្នក Stalker ទាំងនេះតែងតែគិតថា ពេលដែលខ្លួនឯងដឹងរឿងរបស់ Idol បានច្រើន វានឹងកាត់តែធ្វើឲ្យខ្លួនឯងជិតស្និតនឹងតារាទាំងនោះ ប្រៀបដូចជាពួកគេបានទាក់ទងនឹង Idol ចឹង៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T