មហាជនភើបចិត្តចំពោះ Lisa ពេលលឺនាងនិយាយបែបនេះពីប្រទេសកូរ៉េ!

//s9.kh1.co/c8/c8e98753173b7baa81948a4245b105da5e7f99ec.jpg
យុវវ័យ

 ៣០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មហាជនកំពុងផ្ទុះការសរសើរ និងរំភើបចិត្តមិនតិចទេ ពេលលឺ Lisa សមាជិកក្រុម BLACKPINK និយាយបែបនេះ ពីប្រទេសកូរ៉េខាងត្បូង!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Lisa បានមកប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១០ ហើយបានបង្ហាញខ្លួនជាលើកដំបូងជាមួយ BLACKPINK ក្នុងឆ្នាំ ២០១៦ ខណៈដែលនាងបានរស់នៅប្រទេសកូរ៉េ អស់រយៈពេលជាយូរមកហើយ នាងតែងតែបង្ហាញពីការស្រលាញ់របស់នាង ចំពោះប្រទេសកូរ៉េដោយចាត់ទុកប្រទេសនេះដូចជា ប្រទេសកំណើតជារបស់នាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa 
Lisa 

ដោយសារតែមកពីប្រទេសផ្សេងទើបមាននាងឈ្មោះជាជនបរទេស ប៉ុន្តែពេលមួយក្នុងកំឡុងពេលនិយាយលើ V Live ខណៈនោះ Jisoo បានសួរ Lisa ថា តើកូរ៉េខាងត្បូងជាអ្វី? ភ្លាមនោះ Lisa បានឆ្លើយថា «កូរ៉េខាងត្បូងជាប្រទេសរបស់យើង» ហើយ Jisoo ក៏បន្តសួរថា ចុះប្រទេសថៃវិញ? ស្រីស្រស់រូបនេះក៏ឆ្លើយថាជា «ប្រទេសខ្ញុំ»

 Lisa និង Jisoo 
 Lisa និង Jisoo 

ចំពោះពាក្យសម្ដីបែបនេះ អ្នកនិយមលេងអ៊ីនធើណែតជនជាតិកូរ៉េ បាននាំគ្នាលើកសរសើរ Lisa ចំពោះការស្រលាញ់ប្រទេសកូរ៉េ ទោះបីជាសមាជិកតែម្នាក់គត់ដែលមិនមែនជាជនជាតិកូរ៉េ តែពេលនិយាយភាសាកូរ៉េការបញ្ចេញសម្លេងចេញមកល្អឥតខ្ចោះដូចជនជាតិដើម។

 Lisa
 Lisa

ខាងក្រោមនេះ ជាមតិរបស់មហាជនកូរ៉េ ៖

 ខ្ញុំគិតថានាងគឺជាតារាដែលមិនមែនជាជនជាតិកូរ៉េតែមួយគត់ដែលមានការបញ្ចេញសម្លេងបានល្អបំផុតនៅពេលនិយាយភាសាកូរ៉េ។ នាងនិយាយភាសាកូរ៉េបានល្អបំផុត។ ខ្ញុំគិតថា Lisa មានការបញ្ចេញសម្លេងត្រឹមត្រូវជាងខ្ញុំទៅទៀត។ នាងគួរឲ្យស្រលាញ់ណាស់។ នាងបាននិយាយថាប្រទេសកូរ៉េគឺជា ប្រទេសរបស់យើង និងថៃជាប្រទេសរបស់ខ្ញុំ។ Lisa គឺល្អបំផុត។ ខ្ញុំបានដឹងអំពីប្រទេសថៃច្រើន ព្រោខ្ញុំស្រលាញ់នាង។ នាងគួរតែត្រូវបានគេផ្តល់កិត្តិយសជាជនជាតិកូរ៉េ។

មតិមហាជនកូរ៉េ
Lisa
Lisa

ជាការពិតណាស់ Lisa កំពុងត្រូវបានមនុស្សជាច្រើនស្រលាញ់ ជាពិសេសហ្វេនៗក៏កំពុងផ្តោត និងទន្ទឹងរង់ចាំលើការ Come Back ទោលដំបូងនារដូវក្ដៅរបស់ Idol កូនស្រីថៃរូបនេះផងដែរ៕

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T