កូរ៉េខាងត្បូង៖ កាលពី ថ្ងៃទី ២៩ ខែកក្កដា មានសេចក្តីរាយការណ៍ថា Mina ដែលជាអតីតសមាជិកក្រុមចម្រៀងស្រី (AOA) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរកឃើញថាហូរឈាមខ្លាំងពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីបានលឺដំណឹងនេះអ្នកលេងអ៊ីនធឺណេតជាច្រើននាក់បានបញ្ចេញមតិដោយក្តីព្រួយបារម្ភ ហើយសង្ឃឹមថា Mina នឹងអាចទទួលបានជំនួយនិងការព្យាបាលប្រកបដោយវិជ្ជាជីវៈ។ ក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានប្រមូលផ្តុំគ្នាទៅសហគមន៍អនឡាញហើយបានបញ្ចេញមតិថា៖
ខ្ញុំមានអារម្មណ៍មិនល្អនៅពេលនាងនិយាយថានាងចង់បញ្ចប់អ្វីៗគ្រប់យ៉ាងហើយនឹងបិទបណ្តាញសង្គម។ខ្ញុំសង្ឃឹមថានាងនឹងទទួលបានការព្យាបាល នាងពិតជាត្រូវការជំនួយវិជ្ជាជីវៈ ហើយត្រូវការបញ្ឈប់ការមើលយោបល់អាក្រក់ៗទាំងនោះ នាងត្រូវការចូលមន្ទីរពេទ្យដូច្នេះយ៉ាងហោចណាស់នាងអាចត្រូវបានបញ្ឈប់នៅពេលនាងព្យាយាម ធ្វើបាបខ្លួនឯង ខ្ញុំសង្ឃឹមថានាងពិតជាលាឈប់ពីបណ្តាញសង្គមហើយគ្រាន់តែផ្តោតការយកចិត្តទុកដាក់ក្នុងការទទួលបានការព្យាបាលបន្ទាប់ពីនាងបានធូរស្បើយ ខ្ញុំគិតថានាងចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលផ្លូវចិត្តធ្ងន់ធ្ងរ ការនៅលើបណ្តាញសង្គមគឺមិនល្អសម្រាប់នាង និងបណ្តាញសង្គមគឺមានគ្រោះថ្នាក់ដល់នាងខ្លាំងណាស់ "។
ប្រភព៖ allkpop


