អុញ! បានជិះទៅទីអវកាសជាមួយមេ Amazon ហើយ តែយុវជននេះសារភាពត្រង់ៗថា មិនធ្លាប់ទិញទំនិញពី Amazon ទេ

//s9.kh1.co/a8/a82ac72451a11040ed0eb0ff28190c4a186aec64.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Jeff Bezos មានការភ្ញាក់ផ្អើល នៅពេលហោះហើរ ដោយបានប្រាប់គាត់ថា ខ្លួនមិនដែលបញ្ជាទិញទំនិញអ្វី នៅលើគេហទំព័រ Amazon ទេ។

បរទេស៖ ក្មេងជំទង់ជនជាតិហូឡង់ដែលក្លាយជាអ្នកធ្វើដំណើរទៅទីអវកាសក្មេងជាងគេបំផុតនៅលើពិភពលោក បានធ្វើឲ្យមហាសេដ្ឋីប្រាក់ពាន់លាន លោក Jeff Bezos មានការភ្ញាក់ផ្អើល នៅពេលហោះហើរ ដោយបានប្រាប់គាត់ថា ខ្លួនមិនដែលបញ្ជាទិញទំនិញអ្វី នៅលើគេហទំព័រ Amazon ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និស្សិតរូបវិទ្យាអាយុ១៨ឆ្នាំ ឈ្មោះ Oliver Daemen ក៏បានរួមដំណើរជាមួយបងប្រុសរបស់មេ Amazon ឈ្មោះ Mark Bezos និងលោកយាយអាយុ៨២ឆ្នាំ ឈ្មោះ Wally Funk ដែលជាមនុស្សមានវ័យចំណាស់ជាងគេ បានធ្វើដំណើរទៅទីអវកាសផងដែរ។ ការធ្វើដំណើរនេះបានប្រើពេលត្រឹមតែ១០នាទីប៉ុណ្ណោះ នៅខាងលើបរិយាកាសរបស់ផែនដី។

យុវជន Daemen បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយ នៅឯព្រលានយន្តហោះ Amsterdam's Schiphol Airport ថា៖ «ខ្ញុំបានប្រាប់លោក Jeff ដូចជា ខ្ញុំពិតជាមិនដែលបានទិញទំនិញពីក្រុមហ៊ុន Amazon ទេ»។ យុវជន Daemen ធ្លាប់បានសុបិនអំពីការធ្វើដំណើរទៅទីអវកាស ចាប់តាំងពីគាត់នៅក្មេង៕

យុវជន Oliver Daemen
យុវជន Oliver Daemen

ប្រភព: Reuters

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T