រំភើបជំនួស! Yeji និង Jennie បង្ហាញក្ដីស្រលាញ់ក្នុងនាមជា Big Fan ទៅកាន់កីឡាករហែលទឹករូបសង្ហាម្នាក់នេះ

//s9.kh1.co/cb/cb8efd0c31fd33ed67f13ef42973c84ed709f243.jpg
យុវវ័យ

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាស្រី Yeji សមាជិកក្រុម ITZY និង Jennie សមាជិកក្រុម BLACKPINK សុទ្ធតែបានបង្ហាញក្ដីស្រលាញ់ក្នុងនាមជា Big Fan ចំពោះកីឡាករហែលទឹករូបសង្ហា Hwang Sunwoo!

កូរ៉េខាងត្បូង​ ៖ កាលពីថ្ងៃទី២៩ ខែ កក្កដា ម្សិលមិញនេះ Jennie សមាជិកក្រុម BLACKPINK បានចូលទៅក្នុងបណ្តាញសង្គម Instagram របស់នាងហើយបង្ហោះ Story ពីគណនីផ្លូវការរបស់ព្រឹត្តិការណ៍អូឡាំពិក ដោយបង្ហាញរូបភាពអ្នកហែលទឹកជនជាតិកូរ៉េម្នាក់គឺលោក Hwang Sunwoo ជាមួយសារភា្ជប់ថា «ខ្ញុំក៏ជាអ្នកគាំទ្រអ្នកដូចគ្នា  Hwang Sunwoo ប្រឹងប្រែងឡើង»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Story របស់ Jennie
Story របស់ Jennie
Jennie
Jennie

ស្របនឹងនេះដែរ កាលពីមុនស្រីស្រស់ Yeji សមាជិកក្រុម ITZY ក៏បានលើកឡើងពី Hwang Sunwoo ជាមួយការបង្ហោះ Story ធ្វើដៃរូបបេះដូង ដើម្បីលើកទឹកចិត្តដល់ Hwang Sunwoo សម្រាប់ការប្រកួតរបស់អត្តពលិក 2020 Tokyo Olympics

Yeji 
Yeji 
Story របស់ Yeji 
Story របស់ Yeji 

ជាមួយនឹងទង្វើររបស់ តារាស្រីទាំង ២នាក់ខាងលើនេះ ធ្វើឲ្យ Hwang Sunwoo ផ្ទាល់រំភើបជាខ្លាំង ខណៈពេលដែលទទួលការស្រលាញ់គាំទ្រពី Yeji និង Jennie

Hwang Sunwoo
Hwang Sunwoo

ប្រភព ៖ Kstarlive                                             

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T