ទីបំផុត! ខ្ញីចាស់ Chiellini បានចេញមុខបញ្ជាក់ពីអនាគតរបស់ខ្លួនជាមួយ Juventus ហើយ

//s9.kh1.co/9f/9f2b67b096afca83b722257fc22d2ce32edf91c5.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Chiellini បញ្ជាក់ថា លោកនឹងស្នាក់នៅជាមួយ Juventus ជាបន្តទៀត

បរទេស៖ កីឡាករ Giorgio Chiellini បានបញ្ជាក់ថា គាត់នឹងស្នាក់នៅក្របខណ្ឌ Serie A ជាមួយ Juventus ជាបន្តទៀត, ហើយគាត់ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីចុះកុងត្រាថ្មីជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Turin បន្ទាប់ពីកុងត្រារបស់គាត់បានផុតកំណត់ជាមួយក្លិបតាំងតែពីថ្ងៃទី ៣០ ខែ មិថុនា មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Giorgio Chiellini
  កីឡាករ Giorgio Chiellini

ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អ៊ីតាលី បានធ្វើឱ្យអ្នកគាំទ្រអស់ការមន្ទិលសង្ស័យជុំវិញអនាគតរបស់គាត់, ដោយក្នុងនោះខ្សែការពារកណ្តាលវ័យ ៣៦ ឆ្នាំបានធានាថា ខ្លួននឹងចូលមកហ្វឹកហាត់ជាមួយក្រុមនៅសប្តាហ៍បន្ទាប់។

  កីឡាករ Giorgio Chiellini និងមិត្តរួមក្រុមនៅ អ៊ីតាលី
  កីឡាករ Giorgio Chiellini និងមិត្តរួមក្រុមនៅ អ៊ីតាលី

ម្ចាស់ជើងឯកពានរង្វាន់ Euro ២០២០, ខ្សែការពារកណ្តាល Chiellini បានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំនឹងមកទីក្រុង Turin នៅថ្ងៃច័ន្ទនេះ, ព្រោះថាអ្នកចាត់ការថ្មី Massimiliano Allegri កំពុងតែរង់ចាំខ្ញុំ។ ខ្ញុំនឹងនៅទីនេះ ទោះបីវាថ្ងៃឈប់សម្រាកដ៏ល្អរបស់ខ្ញុំក៏ដោយ។ ខ្ញុំនឹងព្យាយាមជាមួយការបញ្ចប់អាជីពរបស់ខ្ញុំ ដោយឈ្នះពានរង្វាន់ជាច្រើន ព្រោះថាការឈ្នះពានរង្វាន់កាន់តែច្រើន វាធ្វើឱ្យខ្ញុំកាន់តែមានភាពស្រែកឃ្លាន៕

  កីឡាករ Giorgio Chiellini
  កីឡាករ Giorgio Chiellini
  កីឡាករ Giorgio Chiellini

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T