ប្រាប់ឲ្យហើយ! Solskjaer ផ្ដាំទៅកូនក្រុមដែលរវល់ដើរលេង បើមិនធ្វើបែបនេះទេ គ្រូមិនឲ្យចូលលេងទេ

//s9.kh1.co/14/149b6ddf8b9246fd09e14768a8a5b1ad25e05d6f.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Solskjaer ផ្ញើសារដាស់តឿនកូនក្រុមដែលរវល់នៅដើរលេង

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានដាស់តឿនកូនក្រុមដែលរវល់ធ្វើដំណើរកំសាន្តក្រោយចប់ភារកិច្ចលេងនៅ Euro 2020 ថាបើពួកគេវិលត្រឡប់មកវិញដោយមានកាយសម្បទានិងសុខភាពមិនស័ក្តិសមសម្រាប់ចូលលេងបាល់ នោះលោកគ្រូនឹងមិនដាក់ឲ្យពួកគេចូលលេងទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United
កីឡាករ Manchester United

កីឡាករឆ្នើមៗប្រចាំក្លិបដូចជាប្រធានក្រុម Harry Maguire, Marcus Rashford, Luke Shaw និង Jadon Sancho សុទ្ធតែកំពុងជាប់សម្រាកលំហែកាយព្រោះពួកគេបានជួយក្រុមជម្រើសជាតិអង់គ្លេសលេងនៅព្រឹត្តិការណ៍ Euro 2020 រហូតដល់វគ្គផ្ដាច់ព្រ័ត្រទើបពួកគេចង់មានពេលវេលាដើរលេងខ្លះដោយគេរំពឹងទុកថាអ្នកទាំងអស់គ្នានឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។

ខ្សែការពារ Harry Maguire និងLuke Shaw
ខ្សែការពារ Harry Maguire និងLuke Shaw
ខ្សែប្រយុទ្ធ Marcus Rashford និង Jadon Sancho
ខ្សែប្រយុទ្ធ Marcus Rashford និង Jadon Sancho

ខណៈពេលនោះ Paul Pogba និង Fred ក៏កំពុងសម្រាកលំហែរដូវក្ដៅជាមួយគ្រួសារផងដែរ ដូច្នេះទើបលោកគ្រូបានផ្ដាំពួកគេថាបើសិនរាងកាយពួកគេធាត់ជាងធម្មតានិងកាយសម្បទាមិនរឹងមាំនោះលោកមិនឲ្យចូលលេងឡើយ។

ខ្សែបម្រើ Paul Pogba និង Fred
ខ្សែបម្រើ Paul Pogba និង Fred

លោកគ្រូបានថ្លែងថា៖

សម្រាប់អ្នកដែលមិនទាន់បានវិលត្រឡប់មកវិញ ខ្ញុំមិនដឹងទេថាពួកគេមានកាយសម្បទារឹងមាំគ្រប់គ្រាន់អាចចូលលេងបានឬអត់។ ពួកគេនឹងត្រូវចូលមកហ្វឹកហាត់នៅថ្ងៃច័ន្ទ ហើយនៅសល់រយៈពេលពីរសប្តាហ៍ទៀតទើបដល់ការប្រកួតដំបូង។ ដូច្នេះពួកយើងនឹងរង់ចាំមើលស្ថានភាពរាងកាយរបស់ពួកគេ ថាតើពួកគេមានឡើងទម្ងន់ឬអត់ ព្រោះវាមើលទៅដូចពួកគេធ្វើអ្វីច្រើនណាស់កំលុងពេលវិស្សមកាល។ ខ្ញុំមិនអាចឲ្យពួកគេចូលលេងទេបើសិនមានកាយសម្បទារឹងមាំមិនគ្រប់គ្រាន់៕

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T