ហេតុផល៥យ៉ាង ដែលមនុស្សស្រីសម័យនេះ មិនគួរពឹងផ្អែកទៅលើតែសេដ្ឋកិច្ចរបស់ប្តី

//s9.kh1.co/86/869a4395276eebaca750408071a22c9a18144b0c.jpg
នារី

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ហេតុផលទាំងអស់នេះហើយ ដែលមនុស្សស្រីគ្រប់រូប នៅក្នុងសម័យនេះ មិនគួរមានការពឹងផ្អែក ទៅលើតែសេដ្ឋកិច្ចរបស់ប្តី ហើយគួរតែខិតខំរកដោយខ្លួនឯង។

យល់ដឹង៖ មនុស្សស្រីនៅក្នុងសម័យនេះ គួរតែធ្វើជាមនុស្សស្រីដែលរឹងមាំ និងមានគោលជំហរដ៏រឹងមាំមួយ សម្រាប់ខ្លួនឯង ដូចជាចេះរកចំណូលដើម្បីចិញ្ចឹមខ្លួនឯង បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពឹងផ្អែក ទៅលើនរណាម្នាក់ ជាពិសេស គឺនៅពេលដែលរៀបការ មានស្វាមីហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលមនុស្សស្រីនៅសម័យនេះ គួរតែអាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯងបាន ដោយមិនចាំបាច់ពឹងផ្អែក ទៅលើតែសេដ្ឋកិច្ចរបស់ប្តី ម្យ៉ាងវិញ ចំពោះអ្វីដែលមនុស្សស្រីក្នុងសម័យនេះ មិនគួរពឹងផ្អែកទៅលើសេដ្ឋកិច្ចរបស់ប្តីនោះ គឺមកពីមូលហេតុ ដែលមាននៅខាងក្រោមនេះ។

ហេតុផល៥យ៉ាង ដែលមនុស្សស្រីសម័យនេះ មិនគួរពឹងផ្អែកទៅលើតែសេដ្ឋកិច្ចរបស់ប្តី៖

១. គេនឹងមិនអាចគាបសង្កត់លើបានស្រេចតែចិត្តគេ

រូបតំណាង
រូបតំណាង

មនុស្សស្រីក្នុងនាមជាប្រពន្ធ ប្រសិនបើតែងតែពឹងផ្អែក ទៅលើតែសេដ្ឋកិច្ចរបស់ប្តីនោះ មនុស្សស្រីច្បាស់ជាត្រូវបានមនុស្សប្រុស ដែលជាប្តីគាបសង្កត់លើជាមិនខាន ដោយសារតែគេ ជាអ្នកដែលរកប្រាក់ចំណូល ចូលក្នុងគ្រួសារ ហេតុនេះហើយ ប្រពន្ធត្រូវតែបំពេញចិត្តរបស់ប្តី ដោយគេប្រាប់ឱ្យធ្វើអ្វី គឺមនុស្សស្រីត្រូវតែធ្វើតាម បើមិនអញ្ចឹងទេ គេនឹងមិនឱ្យផ្តល់លុយឱ្យអ្នក អញ្ចឹងហើយ បានជាមនុស្សស្រីសម័យនេះ មិនគួរពឹងផ្អែកទៅលើប្តីទេ។

២. គេមិនអាចប្រើអំណាចថាជាអ្នករកលុយដាក់អ្នក

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សស្រីជាប្រពន្ធ ពឹងផ្អែកទាំងស្រុងទៅលើប្តីនោះ មនុស្សប្រុសនឹងតែងតែប្រើអំណាច ដាក់ប្រពន្ធ ថាជាគេជាអ្នក ដែលរកលុយជាមិនខាន ដូច្នេះហើយ គេចង់ប្រើអំណាចអ្វីក៏បាន ដោយសារតែពួកគេគិតថា គេជាអ្នករកលុយនៅក្នុងគ្រួសារ អញ្ចឹងហើយ គេចង់បានបែបណាគឺត្រូវតែបែបនោះ ម្យ៉ាងវិញ វាក៏ជារឿងដែលគួរឱ្យខ្លាច សម្រាប់មនុស្សស្រីដែលជាប្រពន្ធ ក្នុងការរួមស់នៅជាមួយដែរ ព្រោះគេអាចនឹងឈានដល់ការប្រើប្រាស់អំពើហិង្សា ហេតុនេះហើយ ប្រពន្ធគ្រប់រូបគួរតែកុំមានការពឹងផ្អែក ទៅលើតែប្តីទាំងស្រុងពេក។

៣.មិនត្រូវបានគេចោទអ្នកថាអ្នកខុស រាល់ពេលមានជម្លោះ

រូបតំណាង
រូបតំណាង

ហេតុផលដែលមនុស្សស្រី មិនគួរមានការពឹងផ្អែក ទៅលើសេដ្ឋកិច្ចរបស់ប្តីនោះ គឺព្រោះថានៅពេលដែលកើតមានជម្លោះ ក្នុងទំនាក់ទំនងប្តីប្រពន្ធ​ មនុស្សស្រីដែលពឹងផ្អែកទៅលើប្តីនោះ គេនឹងក្លាយទៅជាអ្នកខុស គ្រប់ពេល ព្រោះមនុស្សប្រុសដែលជាប្តី​ គេនឹងមានលេសថាគេ ជាអ្នកដែលរកប្រាក់ដើម្បីចិញ្ចឹមគ្រួសារ ហេតុនេះហើយ មនុស្សប្រុសអាចយកឈ្នះប្រពន្ធបានគ្រប់ពេល ហើយមនុស្សស្រីក៏ក្លាយទៅជាអ្នកខុសគ្រប់ពេលដែរ។

៤. គេមិនអាចលួចមានស្រីបានតាមតែចិត្ត

រូបតំណាង
រូបតំណាង

បើមិនចង់ឱ្យប្តីក្បត់ចិត្ត លួចមានស្រីបានតាមតែចិត្តទេនោះ មនុស្សស្រីដែលជាប្រពន្ធគ្រប់រូប គួរតែកុំមានការពឹងផ្អែកទាំងស្រុង ទៅលើសេដ្ឋកិច្ចរបស់ប្តីឱ្យសោះ ព្រោះវានឹងធ្វើឱ្យមនុស្សប្រុសគិតថា គេជាមនុស្សប្រុសអស្ចារ្យ ហេតុនេះហើយ ការដែលគេលួចមានស្រីក្រៅ វាមិនខុសឡើយ ដោយសារតែគេជាអ្នករកលុយនៅខាងក្រៅ ដើម្បីយកមកផ្គត់ផ្គង់នៅក្នុងគ្រួសារ អញ្ចឹងហើយ ការដែលគេរកសប្បាយនៅខាងក្រៅ វាមិនបានធ្វើឱ្យគេគិតថា ខ្លួនខុសឡើយ។

៥. មិនត្រូវបានប្តីមើលងាយ

រូបតំណាង
រូបតំណាង

មនុស្សស្រីនៅក្នុងសម័យនេះ មានភាពក្តីថ្លៃថ្នូរគ្រប់គ្រាន់ ដែលមិនអាចឱ្យមនុស្សប្រុសណាម្នាក់ មកមើលងាយបានតាមតែចិត្តទេ ទោះបីជាប្តីក៏ដោយ បែបនេះហើយ ទើបជាហេតុផលមួយ ដែលមនុស្សក្នុងស្រីសម័យនេះ គឺត្រូវតែប្រឹងប្រែង រកលុយដោយខ្លួនឯង និងមិនគួរពឹងផ្អែកទៅលើលុយរបស់ប្តីឡើយ នោះក៏ដោយសារតែមនុស្សស្រី ជាប្រពន្ធមិនចង់ឱ្យប្តីរបស់ពួកគេ មើលងាយមកលើពួកគេបាន៕

ប្រភពphunuvagiadinh

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T