ញាក់សាច់! Chelsea ត្រៀមលុយ ១១០លាន ដើម្បីនាំយកតារាឆ្នើមម្នាក់នេះ ពី Inter Milan

//s9.kh1.co/e0/e0115ff046c5fac4a639ed70ff98333919b68d51.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Chelsea ត្រៀមលុយ ១១០លាន ដើម្បីនាំយកតារាឆ្នើមម្នាក់នេះ ពី Inter Milan។

អឺរ៉ុប៖ ក្រុមតោខៀវ Chelsea ត្រូវគេរាយការណ៍ថា កំពុងត្រៀមលុយ ១១០លានផោន (ឬប្រមាណ១៥៣លានដុល្លារអាមេរិក ) ដើម្បីចែចូវយក Romelu Lukaku ពីក្រុម Inter Milan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lukaku 
Lukaku 

ជាការពិតណាស់ ទោះបី Chelsea បានចំណាយលុយយ៉ាងច្រើនក្នុងការចុះកុងត្រាយក Timo Werner និង Kai Havertz  កាលពីរដូវក្ដៅឆ្នាំ ២០២០មែន ប៉ុន្ដែក្លិបក៏កំពុងសម្លឹងរកខ្សែប្រយុទ្ធទោលមកជួយក្រុម នារដូវកាលថ្មីខាងមុននេះផងដែរ ហើយក្នុងនោះ Haaland របស់ Borussia Dortmund នៅតែជាគោលដៅធំសម្រាប់ក្រុម។

Lukaku 
Lukaku 

គួរឲ្យដឹងថា តាមពិតទៅ Lukaku ធ្លាប់បញ្ជាក់ជាច្រើនលើកជាច្រើនសាថា គេមិនបានពិចារណាលើការផ្លាស់ចេញពី Inter Milan ទេ។ ប៉ុន្ដែសារព័ត៌មានអ៊ីតាលី Corriere della Sera បានឲ្យដឹងថា Chelsea បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសាកល្បងផ្ដល់សំណើទៅ Inter Milan ក្នុងតម្លៃ ១១០លានផោន។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ពេលនេះ Inter Milan មិនទទួលទាន់ទទួលបានការផ្ដល់ជូនសំណើរណាមួយមកនៅឡើយទេ។

Lukaku 
Lukaku 

Lukaku កាលពីរដូវកាលមុនស៊ុតបាន ២៤គ្រាប់ និងបញ្ជូនបាល់បាន ១០លើក រហូតជួយក្រុមឈ្នះជើងឯក Serie A ផងដែរ៕

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T