ខ្លីៗឆាប់ចប់! Real Madrid ផ្តាំទៅ Arsenal ថា បើចង់បានម្នាក់នេះខ្លាំង ឲ្យលុយ៥០លានអឺរ៉ូមក

//s9.kh1.co/9a/9a0eab07d8c3a6b47dbb0883e9048029889e760b.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Real Madrid ត្រូវការប្រាក់៥០លានអឺរ៉ូពី Arsenal បើចង់បាន Martin Odegaard

អឺរ៉ុប៖ ក្លិប Arsenal ត្រូវការចំណាយប្រាក់យ៉ាងតិច៥០លានអឺរ៉ូ ប្រសិនបើពួកគេចង់ទិញផ្តាច់កីឡាករ Martin Odegaard ពី Real Madrid

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Martin Odegaard
  កីឡាករ Martin Odegaard

ជាការពិតណាស់ កាលពីរដូវកាលមុន Odegaard បានផ្លាស់ទៅកាន់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង ហើយ លោក Mikel Arteta មិនលាក់បាំងឡើយអំពីមហិច្ឆតារបស់លោកក្នុងការចង់រក្សាខ្សែបម្រើសញ្ជាតិន័រវេសខាងលើចំនួនមួយរដូវកាលទៀត។

  កីឡាករ Martin Odegaard
  កីឡាករ Martin Odegaard

យ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញ បានលើកឡើងថា Real Madrid ជឿជាក់ថា Odegaard នឹងព្យាយាមប្រឹងប្រែងដើម្បីដណ្តើមកៅអីជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Carlo Ancelotti ប៉ុន្តែ ក្លិបនឹងយល់ព្រមលក់រូបទៅកាន់ Arsenal ក្នុងករណីក្លិបនៅអង់គ្លេសមួយនេះហ៊ានចំណាយប្រាក់ចំនួន៥០លានអឺរ៉ូ ហើយ Real Madrid ក៏នឹងមិនអនុញ្ញាតឲ្យខ្ចីជើងទៀតឡើយ៕

  កីឡាករ Martin Odegaard
  កីឡាករ Martin Odegaard

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T