ធ្លាប់ដឹងទេ? ប្រទេសហុងគ្រីក៏មានផ្លូវតន្ត្រីដែរ ដែលជួយកាត់បន្ថយគ្រោះថ្នាក់ និងបំបាត់ភាពអផ្សុក (មានវីដេអូ)

//s9.kh1.co/66/66e3fc6b4daceb1bee53cdae0d5657dc3553d62f.jpg
សង្គម

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បើកបរលើទៅចំហៀងផ្លូវ នឹងឮសូរសំឡេងតន្ត្រីភ្លាម

ហុងគ្រី៖ ផ្លូវតន្ត្រី ត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រដ៏ល្អមួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបំបាត់ភាពអផ្សុកអំឡុងពេលបើកបរ ដែលធ្វើឲ្យអ្នកបើកករ បើកបរនៅលើគំនូសយ៉ាងត្រឹមត្រូវ។ ជាក់ស្ដែង ផ្លូវតន្ត្រីមាននៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ជប៉ុន ដាណឺម៉ាក កូរ៉េខាងត្បូង ចិន អ៊ីរ៉ាក់ តៃវ៉ាន់ ឥណ្ឌូណេស៊ី ហូល្លង់ និងហុងគ្រីជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្លូវតន្ត្រី ត្រូវបានតំឡើងឡើងក្នុងប្រទេសហុងគ្រី តាំងពីឆ្នាំ២០១៩មកម៉្លេះ និងមានទីតាំងនៅលើផ្លូវលេខ ៦៧ រវាងតំបន់ Mernyeszentmiklos និង Mernye។ ហើយនៅពេលដែលអ្នកបើកបរ បើកបរទៅចំហៀងផ្លូវ នោះសំឡេងតន្ត្រីនឹងឮឡើង ដែលជាការដាស់តឿនស្មារតីរបស់អ្នកបើកបរ និងធ្វើឲ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Wiki / dailynewshungary 

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T