ថ្លៃម្ល៉េះ! Sevilla ទារដល់ទៅ ៨០លាន ពីក្រុមនៅ PL មួយនេះ ក្រោយលេចឮចង់បានខ្សែការពារ Kounde

//s9.kh1.co/43/43b42bcd3692c0f77fcf1b71c84bd923bc6cef11.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Sevilla ទារ ៨០ លានពីក្រុម Chelsea ក្រោយលេចឮចង់បានខ្សែការពារ Kounde

បរទេស៖ ក្លិប Sevilla កំពុងស្វែងរកការផ្ទេរចេញកីឡាកររបស់ខ្លួនក្នុងតម្លៃ ៨០ លានអឺរ៉ូ ឬស្មើនឹងប្រមាណ (៩៥ លានដុល្លាអាមេរិក) ប្រសិនបើក្លិប Chelsea យល់ព្រមលើកិច្ចព្រមព្រៀងមួយនេះ នោះក្លិបរបស់ អេស្ប៉ាញមួយនេះ នឹងអនុញ្ញាតឱ្យខ្សែការពារ Jules Kounde ចាកចេញពីទឹកដី Estadio Ramon Sanchez Pizjuan ភ្លាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jules Kounde
Jules Kounde

យោងតាមការបញ្ជាក់របស់គេហទំព័រ Goal បានឱ្យដឹងថា ក្លិបគីឡូធ្ងន់នៅ Premier League បានចូលខ្លួនមកពិភាក្សាដើម្បីចចារអំពីលក្ខខណ្ឌនៃការនាំយកខ្សែការពារសញ្ជាតិ បារាំង ហើយ, ក្នុងនោះ Kounde ក៏បានបើកចំហរនូវគំនិតរបស់ខ្លួនផងដែរ ដោយពេលនេះរូបគេចង់ទទួលបានការប្រកួតប្រជែងថ្មីនៅទឹកដីនៃប្រទេស អង់គ្លេស ផងដែរ៕

Jules Kounde
Jules Kounde

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T