ទេពកោសល្យពីធម្មជាតិ! ទោះកំពុងផឹកក៏ V អាចសរសេរចម្រៀងបាន ១បទ ក្នុងរយៈពេលដ៏ខ្លី

//s9.kh1.co/da/da21cbdc5fa6c0a578f6d23752fad435baa8e9c0.jpg
យុវវ័យ

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងបទសម្ភាសន៍ជាមួយ Weverse Magazine ប្រុសស្អាត V សមាជិកក្រុម BTS បានបង្ហើបថាពេលផឹក លោកបាននិពន្ធបទ Snow Flower ដោយចំណាយពេលតែ ៣ម៉ោងប៉ុណ្ណោះ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍លើទស្សនាវដ្តី Weverse Magazine  ប្រុសស្អាត V សមាជិកក្រុម BTS បានបង្ហាញពីដំណើរដើមទង ក៏ដូចជាការសម្រេចចិត្តដោយឯកឯង ក្នុងការផ្ដើមសរសេរបទ Snow Flower នេះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
V
V

ជាមួយគ្នានេះដែរ V បាននិយាយថា ខណៈពេលដែលលោកនៅជាមួយមិត្តភក្តិរបស់លោក ពួកគេទាំងអស់គ្នាបានចែករំលែកបំណងប្រាថ្នារបស់ពួកគេ ក្នុងការបង្កើតបទចម្រៀងជាមួយគ្នា ហើយពួកគេបានដឹងថាពេលវេលានោះ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្តើមធ្វើ។

ចំពោះបទចម្រៀងនោះ (Snow Flower) គឺនៅពេលដែលខ្ញុំកំពុងផឹកជាមួយរៀមច្បងខាងតន្រ្តីករ។ ពួកយើងកំពុងនិយាយអំពីការច្រៀងចម្រៀងជាមួយគ្នា ហើយបន្ទាប់មកយើងដូចជាគិតថា តើយើងនឹងមានពេលសម្រាប់ធ្វើវាទេ? ដូច្នេះពួកយើងក៏សម្រេចចិត្តធ្វើវាតែម្ដងទៅ។

V
V
V

ដោយសារតែលោកមិនអាចចែករំលែកបទចម្រៀងជាមួយ ARMY បាននៅឡើយ តារាប្រុសរូបនេះក៏បានបង្ហាញបន្ថែមថា អ្វីដែលល្អបំផុតបន្ទាប់គឺការចេញបទចម្រៀងថ្មី វាស្របគ្នាឥតខ្ចោះជាមួយនឹង បុណ្យណូអែលដែលធ្វើឲ្យការចេញចម្រៀងកាន់តែពិសេសជាងពេលធម្មតា ព្រមទាំងបង្ហាញពីហេតុដ៏អស្ចារ្យ ក្នុងការសរសេរបទចម្រៀងផងដែរ។

ចំពោះចម្រៀងរបស់ខ្ញុំត្រូវបានពន្យាពេល ដូច្នេះយ៉ាងហោចណាស់ខ្ញុំចង់ចាក់ចម្រៀងផ្សេងសម្រាប់ ARMY។ ខ្ញុំបានគិតហើយព្រោះខ្ញុំមានគន្លឹះបន្តិច (សើច) ខ្ញុំគិតថាខ្ញុំគួរតែព្យាយាមសរសេរអ្វីមួយ។ ដូច្នេះខ្ញុំបានធ្វើឲ្យបទចម្រៀងចេញមកជារូបរាងឡើង។ វាពិតជាលឿនណាស់ ដោយខ្ញុំចំណាយពេលប្រហែលជា ៣ម៉ោងប៉ុណ្ណោះ។

V
V
V

ដោយមើលឃើញពីសមត្ថភាពបែបនេះ ប្រិយមិត្តក៏សរសើរមិនដាច់ពីមាត់ដែរចំពោះលោក ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែអាចតែងចម្រៀងបានដែរ នោះហើយជាអ្វីដែលហ្វេនៗហៅថា V គឺសាកសមជាអ្នកនិពន្ធចម្រៀង ដែលមានទេពកោសល្យពីធម្មជាតិពិតៗ៕

V
V

សូមចុចលើវីដេអូខាងក្រោម ដើម្បីស្ដាប់ចម្រៀង!

បទ Snow Flower

ប្រភព​ ៖ Koreaboo      

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T