ទិញមកខុសហ្មង! Liverpool គ្រោងនឹងលក់កីឡាករមិនសូវបានលេងរូបនេះចេញ

//s9.kh1.co/35/35519c1296e7949a2e8ef57e1dcd9e17cf33c8d5.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Liverpool ចង់លក់ខ្សែការពារ Tsimikas

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថានឹងលក់ខ្សែការពារ Kostas Tsimikas បន្ទាប់ពីពុំសូវបានប្រើកីឡាកររូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Kostas Tsimikas
ខ្សែការពារ Kostas Tsimikas

ក្លិប Napoli កំពុងចាប់អារម្មណ៍ចង់សុំខ្ចីជើង Tsimikas មុនរដូវកាលថ្មីបើកជាផ្លូវការប៉ុន្តែ Liverpool បានច្រានចោលសំណើនោះដោយប៉ងលក់ កីឡាករសញ្ជាតិក្រិករូបនេះផ្ដាច់តែម្ដង។

ខ្សែការពារ Kostas Tsimikas
ខ្សែការពារ Kostas Tsimikas

ភាគីលោកគ្រូបង្វឹក Jurgen Klopp បានទិញយកខ្សែការពារវ័យ២៥ឆ្នាំរូបនេះពីក្លិប Olympiacos កាលពីឆ្នាំមុន ប៉ុន្តែគេពុំសូវបានចូលលេងនោះឡើយដោយសារតែគេជាកីឡាករបម្រុងសម្រាប់ខ្សែការពារ Andy Robertson ដែលបង្ហាញមុខយ៉ាងទៀងទាត់ក្នុងក្រុម។

ខ្សែការពារ Kostas Tsimikas
ខ្សែការពារ Kostas Tsimikas

Kostas Tsimikas បានចូលលេងតែ៧ប្រកួតគត់បន្ទាប់ពីផ្ទេរមកទឹកដី Anfield ដោយភាគច្រើនគឺត្រូវគ្រូប្ដូរចូលនេះឯង។ 

ខ្សែការពារ Kostas Tsimikas
ខ្សែការពារ Kostas Tsimikas

គួរបញ្ជាក់ផងដែរថា  Tsimikas បានចូលលេងលើកដំបូងក្នុងក្របខណ្ឌ Premier League ក្នុងការប្រកួតនៅខែកុម្ភៈដែល Liverpool ចាញ់ Manchester City ៤ ទល់នឹង ១៕

ខ្សែការពារ Kostas Tsimikas
ខ្សែការពារ Kostas Tsimikas

ប្រភពexpress

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T