ARMYs កំពុងជ្រួលច្របល់ ក្រោយ Jungkook ចង់បន្ថែមមុខងារហៅជាវីដេអូខល នៅលើកម្មវិធី VLIVE!

//s9.kh1.co/c4/c4c3fef960f6153486cd9407925ffbb0f924266a.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ARMYs ដែលជាអ្នកគាំទ្រ កំពុងជ្រួលច្របល់ ក្រោយ Jungkook សមាជិកក្រុម BTS ចង់បន្ថែមមុខងារហៅជាវីដេអូខល នៅលើកម្មវិធី VLIVE និយាយជាមួយនឹងពួកគេ

កូរ៉េខាងត្បូង ៖ Jungkook សមាជិកក្រុម BTS បាននិយាយជាមួយ ARMYs ក្នុងអំឡុងពេលផ្សាយផ្ទាល់ តែវានៅតែមិនគ្រប់គ្រាន់ទេ លោកក៏ចង់ឃើញពួកគេដែរ ក្រោយមានវីរុសរាតត្បាត មិនអាចឲ្យ BTS និង ARMY អាចជួបគ្នាផ្ទាល់ជិត ២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook
Jungkook

ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ចុងក្រោយរបស់លោក Jungkook បានឆ្ងល់ថា តើកម្មវិធីនេះ អាចមានមុខងារហៅជាវីដេអូខលជាមួយនឹង ARMYs បានទេ ក្នុងកំឡុងពេលផ្សាយផ្ទាល់។

  ខ្ញុំសង្ឃឹមថាមាននឹងមានជម្រើស ចុចលើឈ្មោះរបស់នរណាម្នាក់ នៅក្នុង Comments ហើយខ្ញុំអាចធ្វើការហៅជាវីដេអូខល ជាមួយពួកគេរយៈពេល ១០ វិនាទីក៏បាន ហើយខ្ញុំអាចនឹងចុចវាបានគ្រប់ពេល ហើយអ្នកនឹងត្រូវត្រៀមខ្លួនជានិច្ច!  

Jungkook
Jungkook
Jungkook

គំនិតរបស់តារាប្រុសរូបនេះ នឹងអនុវត្តចំពោះអ្នកដែលបញ្ចេញមតិ អំឡុងពេលលោកផ្សាយផ្ទាល់ អ្នកប្រហែលជាទទួលការហៅពី Jungkook ក៏ថាបាន ហើយសំណើរនេះ គឺគ្រាន់តែជាការគួរធ្វើឱ្យរំភើប និងជំរុញឲ្យ ARMYs មួយចំនួន ដែលបានស្រមៃមើល គួរឱ្យអស់សំណើច ដែលពួកគេកំពុងនៅក្នុងនោះ ហើយអាចនឹងត្រូវបានចាក់ផ្សាយទៅកាន់ពិភពលោក។

ទោះយ៉ាងណា ARMY ខ្លះ បានរង់ចាំថ្ងៃនេះហើយ និងតែងតែត្រៀមខ្លួនរួចជានិច្ច៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T