មើលគេខ្លះផង! Holding ថា Arsenal គួរតែយកគំរូតាមក្រុមនៅ Premier League មួយនេះ

//s9.kh1.co/13/13675b76856c1692bad97017c064bf1cef202d40.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Rob Holding ថា Arsenal ត្រូវតែមានឆន្ទៈដូចក្រុម Chelsea

អង់គ្លេស៖ ខ្សែការពារ Rob Holding ជឿជាក់ថា Arsenal អាចដើរតាមគន្លងរបស់ក្រុមខ្លាំងដូច Chelsea នៅរដូវកាលថ្មីនេះ ហើយគេបានចាត់ទុកថា Chelsea គឺជាក្លិបគូប្រជែងដ៏ស្វិតស្វាញរបស់ Arsenal ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Arsenal
កីឡាករ Arsenal

ភាគីរបស់លោកគ្រូបង្វឹក Mikel Arteta បានត្រឹមឈរនៅលេខរៀងទី៨ក្នុងតារាង Premier League នារដូវកាលមុនដែលធ្វើឲ្យក្លិបគ្មានកៅអីសូម្បីលេងពាន Europa League នៅរដូវកាលថ្មីនេះចំណែកឯ Chelsea វិញគឺបានក្លាយជាម្ចាស់ជើងឯកពាន Champions League បន្ទាប់ពីយកឈ្នះ Manchester City និងបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ FA Cup ផងដែរ។

កីឡាករ Chelsea
កីឡាករ Chelsea

Holding គិតថាទោះ Chelsea ល្អមែនតែ Arsenal ក៏មិនអន់អីណាស់ណាដែរហើយគម្លាតពិន្ទុរបស់ក្លិបទាំងពីរនៅរដូវកាលមុនគឺ Arsenal ចាញ់ Chelsea តែ៦ពិន្ទុប៉ុណ្ណោះដូច្នេះគេជឿជាក់ថា Arsenal នឹងអាចលេងដូច Chelsea អ៊ីចឹង។

កីឡាករ Arsenal
កីឡាករ Arsenal
កីឡាករ Chelsea
កីឡាករ Chelsea

Rob Holding បានថ្លែងប្រាប់ The Guardian ថា៖

ខ្ញុំមើលឃើញថា Chelsea ជាគូប្រជែងដ៏ស្វិតស្វាញរបស់ពួកយើង។ ខ្ញុំមិនគិតថាពួកយើងល្អដូច Chelsea នោះទេប៉ុន្តែក្រុមទាំងពីរមានការគោរពចំពោះគ្នា។ ពួកគេបានឈ្នះ Champions League ដូច្នេះពួកយើងត្រូវតែធ្វើឲ្យដូចពួកគេ។ ពួកយើងត្រូវប្រឹងលេងឲ្យមានកៅអីលេង Champions League ។ ពេលគ្មានពានអន្តរជាតិត្រូវលេងនៅរដូវកាលថ្មីនេះគឺពួកយើងអាចផ្ដោតសមាធិលើការប្រកួត Premier League កាន់តែខ្លាំង។ ខ្ញុំគិតថា Liverpool ក៏ធ្វើដូចពួកយើងពីរបីឆ្នាំមុនដែរ ហើយ Chelsea ក៏ស្រដៀងគ្នានេះដែរពេលពួកគេបានឈ្នះ Premier League ក្រោមការដឹកនាំរបស់ Conte ដូច្នេះពួកយើងត្រូវតែព្យាយាមគិតដូចពួកគេនិងប្រឹងឲ្យអស់ពីលទ្ធភាព៕

ខ្សែការពារ Rob Holding
ខ្សែការពារ Rob Holding
ខ្សែការពារ Rob Holding

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T