រំជួលចិត្ត! មានដឹង Ramos និយាយអ្វីខ្លះទៅ Varane អត់ ក្រោយពួកគេលែងបានចាប់ដៃគូគ្នានៅលើទីលានទៀត

//s9.kh1.co/07/07658c1c0bef6c38124a7f8071635f1ed9cba8c1.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មានដឹង Ramos និយាយអ្វីខ្លះទៅ Varane អត់ ក្រោយពួកគេលែងបានចាប់ដៃគូគ្នានៅលើទីលានទៀត

បរទេស៖ កីឡាករ Sergio Ramos បានផ្ញើសារគាំទ្រទៅកាន់កីឡាករ Raphael Varane ក្រោយខ្សែការពារសញ្ជាតិ បារាំង រូបនេះបានសម្រេចការផ្ទេរចេញពីក្លិប Real Madrid ទៅកាន់ Manchester United ផ្លូវការក្នុងតម្លៃប្រមាណជា ៤១ លានផោន ឬស្មើនឹង (៥៧ លានដុល្លាអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Raphael Varane
Raphael Varane

ទន្ទឹមនឹងនេះ Ramos ក៏បានចាកចេញពីក្រុម Real Madrid នៅដើមរដូវក្តៅនេះដែរ ដោយអតីតប្រធានក្រុមរូបនេះបានទៅចូលរួមជាមួយក្រុម Paris Saint-Germain, ក្រោយចាយពេលបាន ១៦ រដូវកាលក្នុងការស្នាក់នៅទឹកដី Santiago Bernabeu, ហើយកំលុងពេលដែលគាត់ជាដៃគូជាមួយ Varane នៅលើទីលាន ពួកគេបានជួយឱ្យក្រុម អធិរាជស ឈ្នះពានរង្វាន់បានចំនួន ១៨ លើក, ក្នុងនោះមាន La Liga ៣ លើក និង Champions League ៤ លើកផងដែរ។

Sergio Ramos និង Raphael Varane
Sergio Ramos និង Raphael Varane

Ramos បានសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួនផ្ញើរសារទៅកាន់អតីតដៃគូ Varane យ៉ាងដូច្នេះថា៖

ផ្ញើជូន Raphael, ខ្ញុំចង់អរគុណទៅអ្នកសម្រាប់មិត្តភាពនៃភាពជាដៃគូ និង ជ័យជម្នះជាច្រើន នារយៈពេលច្រើនឆ្នាំកន្លងមកនេះ, ហើយខ្ញុំសូមជូនពរអ្នកឱ្យជួបតែរឿងសំណាងល្អនៅទឹកដីថ្មី។ ប្រសិនបើយើងត្រូវប្រឈមមុខដាក់គ្នា នោះពួកយើងនឹងលេងតែចំពោះប្រទេសរៀងខ្លួនទេមែនទេ! សូមថែរក្សាខ្លួនណា៕ 

 កីឡាករ Sergio Ramos
Sergio Ramos
Sergio Ramos

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T