ចុម! ស្ងាត់ៗ Juventus ចង់ចុះកុងត្រាយកកីឡាករចាស់វស្សា R.Madrid ម្នាក់ ក្នុងតម្លៃ ៤០លាន

//s9.kh1.co/f1/f17c336b362fddd59aa0866630de1700dadb890b.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗ Juventus ចង់ចុះកុងត្រាយកជើងចាស់ R.Madrid ម្នាក់ ក្នុងតម្លៃ ៤០លាន។

អឺរ៉ុប៖ យោងតាមលោក Paolo Paganini អ្នកការសែតមកពីគេទំព័រ Rai Sport ដែលជំនាញខាងទីផ្សារដោះដូរកីឡាករបានឲ្យដឹងថា ក្លិប ​Juventus បានផ្ដល់សំណើទៅកាន់ក្លិប Real Madrid ដើម្បីនាំយកខ្សែបម្រើ Toni Kroos

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Toni Kroos
ខ្សែបម្រើ Toni Kroos

ពិតណាស់ បើនិយាយដល់ Juventus កាលពីរដូវកាលមុនមិនមែនជាក្រុមជោគជ័យទេ ដោយបានប្រកួតចាញ់ក្រុម Porto ក្នុងវគ្គ ១៦ក្រុម នៃក្របខណ្ឌ Champions League និងថែមទាំងមិនបានឈ្នះជើងឯក Serie A ទៀតផង។ ទាំងនេះហើយ មូលហេតុដែលពួកគេចង់រកកីឡាករមកពង្រឹងក្រុមបន្ថែម ដើម្បីកុំឲ្យរងបរាជ័យដូចរដូវកាលមុនទៀត។

ខ្សែបម្រើ Toni Kroos
ខ្សែបម្រើ Toni Kroos

តួយ៉ាង បន្ទាប់ពី Locatelli រួមទាំង Pjanic ខិតជិតមកដល់ ពេលនេះក្រុមសេះបង្កង់បានដាក់ការចាប់អារម្មណ៍លើ ​Kroos ម្នាក់ទៀត ដោយគ្រោងដាក់សំណើទៅកាន់ក្លិប ​Real Madrid ក្នុងតម្លៃ ៤០លានអឺរ៉ូ (ឬប្រមាណ ៤៧លានដុល្លារអាមេរិក) ។

ខ្សែបម្រើ Toni Kroos
ខ្សែបម្រើ Toni Kroos

ទន្ទឹមនឹងនេះ បើតាមការចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងដែរថា Real Madrid ក៏នឹងរង់ចាំមើលការផ្ដល់សំណើ ក្នុងការនាំយកកីឡាកររបស់ខ្លួនណាម្នាក់ក្នុងក្រុមផងដែរ ដូច្នេះមានន័យថា សូម្បីតែ Kroos ដែលជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុម ក៏អាចនឹងត្រូវបានក្លិបបញ្ចេញ​៕

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T