ជឿជាក់ណាស់! តារាឆ្នើមរូបនេះថាក្លិបគេនឹងឈ្នះពាន Premier League នៅរដូវកាលថ្មីនេះ

//s9.kh1.co/1b/1b7a8c4ea1881c0e1b853b72eb4f363683bd1736.jpeg
កីទ្បា

 ៣០-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Pulisic ថា Chelsea នឹងអាចលើកពាន PL រដូវកាលថ្មីបាន

អង់គ្លេស៖ ខ្សែបម្រើ Christian Pulisic ជឿជាក់ថាក្លិបតោខៀវ Chelsea អាចមានឱកាសឈ្នះពាន Premier League នៅរដូវកាលថ្មីនេះបន្ទាប់ពីលើកពាន Champions League នៅរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Chelsea 
កីឡាករ Chelsea 

លោកគ្រូ Thomas Tuchel បានដឹកនាំក្រុមមួយនេះឲ្យយកឈ្នះ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ខណៈដែលក្នុងលីគវិញគឺ Chelsea ស្រវាបានតំណែងលេខ៤ក្នុងតារាង Premier League ផងដែរ។

កីឡាករ Chelsea
កីឡាករ Chelsea

Pulisic មើលឃើញថាភាពខ្លាំងរបស់ Chelsea នៅមិនទាន់បាត់អស់នោះឡើយ និងជឿថាពួកគេអាចបន្តលើកពាន Premier League នៅរដូវកាលថ្មីនេះបន្ទាប់ពីខកខានលើកតាំងពីឆ្នាំ២០១៧ មកម៉្លេះ។

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

កីឡាករសញ្ជាតិអាមេរិករូបនេះបានថ្លែងថា៖

ខ្ញុំមិនដឹងទេថាភាពខ្លាំងរបស់ពួកយើងបានលិចបាត់ឬនៅ ប៉ុន្តែវាពិតជារឿងមួយដ៏អស្ចារ្យ(ដែលអាចឈ្នះពាន Champions League) ។ ពួកយើងមានការជឿជាក់ខ្ពស់ណាស់។ ការក្លាយជាជើងឯកនៅអឺរ៉ុបមិនមែនជារឿងងាយស្រួលទេ ពួកយើងអាចដឹងហើយថាយើងមានសមត្ថភាពប្រជែងជាមួយក្លិបធំៗបាន។ Manchester City គឺជាក្រុមមួយដ៏ខ្លាំងកាលពីរដូវកាលមុនហើយពួកយើងធ្លាប់យកឈ្នះពួកគេដូច្នេះវាធ្វើឲ្យយើងជឿជាក់ណាស់ ក្រុមរបស់ពួកយើងមានកីឡាករខ្លាំងៗច្រើនដូច្នេះអ្វីគ្រប់យ៉ាងអាចកើតឡើងបាន។

ខ្សែបម្រើ Christian Pulisic 
ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic

គួរបញ្ជាក់ផងដែរថា Chelsea នឹងបើកឆាករដូវកាលថ្មីដោយប្រកួតជាមួយ Crystal Palace នៅថ្ងៃទី១៤ខែសីហា មុននឹងបន្តទៅប្រកួតជាមួយ Arsenal,Liverpool, Aston Villa, Tottenham និង Manchester City ជាបន្តបន្ទាប់៕

កីឡាករ Chelsea 
កីឡាករ Chelsea 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T