អត់ទៅណាចោលហ្វេនទេ! តារាឆ្នើម Real Madrid រូបនេះសម្រេចបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៥

//s9.kh1.co/a8/a88a4543c2435e29e8856072902d69093fafcb8d.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Dani Carvajal បន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៥

អេស្ប៉ាញ៖ ខ្សែការពារស្លាបស្តាំ​ កីឡាករ Dani Carvajal បានសម្រេចចិត្តបន្តកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ​ កីឡាករ Dani Carvajal
  ​ កីឡាករ Dani Carvajal

ជាការពិតណាស់ Carvajal បានចាប់ផ្តើមប្រកបអាជីពជាមួយ Real Madrid តាំងពីឆ្នាំ២០១៣ ហើយ រូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើនដូចជា Champions League បួនដង, FIFA Club World Cup បួនដង, UEFA Super Cup បីដង, La Liga ពីរដង និង Copa Del Rey។

  ​ កីឡាករ Dani Carvajal
  ​ កីឡាករ Dani Carvajal

កាលពីម្សិលមិញនេះ Real Madrid ក៏បានប្រកាសជាផ្លូវការណ៍អំពីការបន្តកិច្ចសន្យាថ្មីដល់ Carvajal និង បានចេញសេចក្តីប្រកាសដែលមានខ្លឹមសារថា៖

Real Madrid និង Dani Carvajal បានឯកភាពគ្នាក្នុងការបន្តកុងត្រាថ្មីដែលនឹងរក្សាកីឡាករនៅជាមួយក្លិបចំនួនបួនរដូវកាល រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥៕

ក្លិប Real Madrid
  ​ កីឡាករ Dani Carvajal
  ​ កីឡាករ Dani Carvajal

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T