តើតារានិករនីមួយៗជាមនុស្សបែបណា ក្នុងភ្នែកមនុស្សរាល់គ្រប់គ្នា?

//s9.kh1.co/11/1194f961cd4044fd04c29b8ec14af16eb308d9fc.jpeg
យុវវ័យ

 ៣០-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីអ្វីដែលមនុស្សគ្រប់គ្នាឃើញក្នុងកែវភ្នែក ខាងក្រោមនេះ!

យល់ដឹង៖ មនុស្សម្នាក់ៗតែងមានចរិត ឬកពារខុសៗគ្នា ហើយក៏មានអ្នកដទៃដែលមានទស្សនៈគិតមកលើអ្នក ខុសៗគ្នាដែរ។ អ្នកខ្លះក៏មានទស្សនៈវិជ្ជមាន និងអ្នកខ្លះទៀតក៏អវិជ្ជមានផ្សេងៗគ្នា។ បើចង់ដឹងច្បាស់ថា តើមនុស្សគ្រប់រូបមានការគិតយ៉ាងណាខ្លះ មកលើតារានិកររបស់អ្នក មកអានទាំងអស់គ្នាខាងក្រោមនេះ ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

♈️ Aries (Mar 21 – Apr 19)

បើសិនអ្នកកើតនៅក្នុងតារានិករ Aries អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកមានអត្តចរិកឆេវឆាវ ផ្សងគ្រោះថ្នាក់ តែមានចិត្តល្អ មិនរុញរាក្នុងការសម្រេចគោលដៅ នូវអ្វីដែលខ្លួនសម្រេចចិត្ត។ ភាគច្រើនមាននិស្ស័យមិនសូវល្អ ប៉ុន្តែគ្រាន់តែមួយឆាវ មិនយកចិត្តទុកដាក់ចំពោះរឿងតិចតួចទេ។

♉️ Taurus (Apr 20 – May 20)

បើសិនអ្នកកើតនៅក្នុងតារានិករ Taurus អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកមានចរិករឹងរូស ឆេវឆាវ ពេលខ្លះចូលចិត្តមនុស្សច្រើន តែពេលខ្លះក៏ចូលចិត្តស្ងប់ស្ងាត់ មិនសូវចូលចិត្តធ្វើអ្វីផ្តេសផ្តាស ញាំច្រើន ប្រើពេលច្រើនក្នុងការសម្របជាមួយការងារ និងពិបាកចិត្តច្រើន តែធ្វើដូចជាធម្មតានៅចំពោះមុខអ្នកដទៃ។ ភាគច្រើនគិតលើអារម្មណ៍អ្នកដទៃ ច្រើនជាងខ្លួនឯង ដែលជាហេតុធ្វើឲ្យពួកគេមានជម្ងឺគិតច្រើន។ 

♊️ Gemini (May 21 – Jun 20)

បើសិនអ្នកកើតនៅក្នុងតារានិករ Gemini អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកចូលចិត្តអ្វីដែលថ្មីហើយប្លែកៗ មានភាពឆ្លាតវៃ ប៉ុន្តែមិនសូវផ្ចិតផ្ចង់ បើសិនជាបាននិយាយគ្នាលេងជាមួយអ្នកច្បាស់ជាមានអារម្មណ៍រីករាយ ព្រោះរបស់ថ្មីហើយចម្លែកដែលមាននៅក្នុងខួរក្បាលរបស់តារានិករនេះ នឹងធ្វើឲ្យគេងឿងឆ្ងល់ទៅតាមដែរ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

បើសិនអ្នកកើតនៅក្នុងតារានិករ Cancer អ្វីដែលគេគិតអំពីអ្នកគឺ: តារានិករនេះតែងតែពោរពេញដោយក្តីស្រលាញ់ ចំពោះ Cancer អ្វីដែលសំខាន់បំផុតនោះ គឺគ្រួសារ។ សម្បកក្រៅមើលទៅរឹងរូស ប៉ុន្តែមានចិត្តទន់ភ្លន់ មិនទន់ជ្រាយ។ តារានិករនេះ មានចរិកមានះ មានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងគ្រួសារ បើសិនជាធ្វើអ្វី គឺតស៊ូដល់ទីបំផុត។

♌️ Leo (Jul 23 – Aug 22)

បើសិនអ្នកកើតនៅក្នុងតារានិករ Leo អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកមានភាពរួសរាយរាក់ទាក់ ចិត្តទូលាយ គឺជាចំនុចពិសេសជាងគេនៃអត្តចរិក ពេលខ្លះស្រលាញ់មុខមាត់ មានភាពជឿជាក់ ចូលចិត្តខ្វល់ខ្វាយច្រើន នូវអ្វីដែលអ្នកដទៃមើលមកខ្លួន ក៏ព្រោះតែបែបនេះទើបធ្វើឲខ្លួនឯងមិនសូវសប្បាយចិត្ត។

♍️ Virgo (Aug 23 – Sep 22)

បើសិនអ្នកកើតនៅក្នុងតារានិករ Virgo អ្វីដែលគេគិតអំពីអ្នកគឺ: ចូលចិត្តធ្វើអ្វីដែលល្អឥតខ្ចោះ ទោះបីជារឿងកំបុិកកំប៉ុក មានអត្តចរិកសុភាព រម្យទម ក៏ព្រោះតែបែបនេះធ្វើឲ្យខ្លួនឯងមានសម្ពាធ ក៏មិនចេះធ្វើខ្លួនឲ្យទំនេរ និងចូលចិត្តជួយគេ។ ដោយសារខ្លួនឯងខ្វះការជឿជាក់ គេតែងតែត្រូវការ ការលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

បើសិនអ្នកកើតនៅក្នុងតារានិករ Libra អ្វីដែលគេគិតអំពីអ្នកគឺ : អ្នកចូលចិត្តស្វែងរកសេចក្តីសុខសន្តិភាព ពូកែរាប់អាន ការនិយាយសន្ទនា គឺជាលក្ខណៈពិសេសរបស់អ្នកនេះ ហើយអ្វីដែលជាគុណវិបត្តិធំបំផុតនោះគឺ តែងតែស្ទាក់ស្ទើរ ងាយនឹងប្រើគំនិតខ្លួនឯង ផ្តោតទៅលើអ្នកដទៃ នេះហើយគឺជាចំនុចគួរឲ្យប្រុងប្រយ័ត្ន។

♏️ Scorpio (Oct 23 – Nov 21)

បើសិនអ្នកកើតនៅក្នុងតារានិករ Scorpio អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកមានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់នៅឲ្យបានធូរធារ បើសិនជាបាត់បង់គោលដៅ នឹងពិបាកផ្តោតអារម្មណ៍ឡើងវិញណាស់។ តារានិករនេះមានភាពគុំគួន មិនគិតពីអ្វីទាំងអស់ វាយបកទៅលើសត្រូវវិញ។ គុណសម្បត្តិធំបំផុត គឺអ្វីដែលបានដៅទុក ដាច់ខាតត្រូវតែបានសម្រេច មិនបកក្រោយឡើយ។

♐️ Sagittarius (Nov 22 – Dec 21)

បើសិនអ្នកកើតនៅក្នុងតារានិករ Sagittarius អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកប្រៀបបានទៅនឹងព្រួញនឹងធ្នូ ធ្វើអ្វីដោយឯកឯង រួសរាយរាក់ទាក់ ស្មោះត្រង់ ចូលចិត្តការប្រកួតប្រជែង ក្នុងចំណោមតារានិករទាំងអស់ អ្នកគឺជាតារានិករដែលចូលចិត្តផ្សងគ្រោះថ្នាក់ ដើរកម្សាន្ត និងចូលចិត្តលេងល្បែង។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

បើសិនអ្នកកើតនៅក្នុងតារានិករ Capricorn អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកជាមនុស្សដែលមានចិត្តអំណត់ជាងគេ ធ្វើអ្វីប្រុងប្រយ័ត្ន និងជាតារានិករដែលស្លូតបូតជាងគេ។ ធ្វើអ្វីប្រាកដប្រជា ក៏រឹងរូសណាស់ដែរ មិនដល់គោលដៅ គឺមិនព្រមឈប់ទេ។ ភាពអំណត់របស់អ្នក ទូលំទូលាយណាស់ ជាមួយគ្នានេះដែរថែមទាំងឧស្សាហ៍ ព្យាយាម ពោរពេញដោយទំនួលខុសត្រូវ ប៉ុន្តែគ្មានអារម្មណ៍សុវត្ថិភាព មិនងាយជឿជាក់លើអ្នកដទៃ។

♒️ Aquarius (Jan 20 – Feb 18)

បើសិនអ្នកកើតនៅក្នុងតារានិករ Aquarius អ្វីដែលគេគិតអំពីអ្នកគឺ: អ្នកជាមនុស្សដែលឈ្លាសវៃ លក្ខណៈពិសេសនោះគឺ ការច្នៃប្រឌិត ស្វែងរកនូវអ្វីដែលមានតែមួយគ្មានពីរ ចិត្តល្អ និងគោរពអាថ៌កំបាំងរបស់មិត្តភក្តិ ចូលចិត្តរាប់អានមិត្តទាំង ២ភេទ ប៉ុន្តែពិបាកនឹងយល់ចិត្ត ត្រូវការពេលវេលាច្រើន លាក់អារម្មណ៍ខ្លាំង និងគិតអវិជ្ជមានលើអ្នកដទៃ។

♓️ Pisces (Feb 19 – Mar 20)

បើសិនអ្នកកើតនៅក្នុងតារានិករ Pisces អ្វីដែលគេគិតអំពីអ្នកគឺ: ជាមនុស្សដែលរួសរាយរាក់ទាក់ ទៅណាក៏ចូលគេចុះ  និងក៏ជាតារានិករដែលប្រមូលផ្តុំនូវគុណសម្បត្តិទាំងអស់ អ្វីដែលពិសេសនោះគឺ ចិត្តដ៏ស្លូតបូត ដើម្បីជួយអ្នកដទៃ ឬមិត្តភក្តិ សុខចិត្តលះបង់ខ្លួនឯង ដើម្បីភាពស្មោះត្រង់ ប៉ុន្តែពិបាកនឹងទទួលយក នៅពេលដែលគេរិះគន់ ទោះបីជាដើម្បីស្ថាបនាក៏ដោយ។ 

ប្រភព: INSIDER

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T