ទីកន្លែង Date ដែលតារានិករនីមួយៗគិតថា រ៉ូមែនទិកបំផុត!

//s9.kh1.co/17/1774b916b258f27d75e4fc2a9772cd16e1c4892a.jpeg
យុវវ័យ

 ៣០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនដឹងថាគួរ Date នៅទីណាមែនទេ? ខាងក្រោមនេះជាជម្រើសដ៏ល្អបំផុត ដែលអ្នកគួរតែអាន!

យល់ដឹង៖ ការជ្រើសរើសទីកន្លែងសម្រាប់ Date ជាមួយនឹងដៃគូរបស់អ្នកគឺពិតជាសំខាន់ណាស់ ពីព្រោះថាបើជ្រើសរើសខុស អាចនឹងធ្វើឲ្យដៃគូមិនពេញចិត្ត ថែមទាំងវិនិច្ឆ័យទៅលើអ្នកថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ទីកន្លែងសម្រាប់ Date ដែលតារានិករនីមួយៗគិតថាសិចស៊ី និងរ៉ូមែនទិកបំផុត ៖

♈️ Aries (Mar 21 – Apr 19)

សម្រាប់ Aries ពួកគេចូលចិត្តរោងកុនដែលងងឹតៗ សម្រាប់ការ Date តែពីរនាក់ដៃគូ។ ពួកគេមិនចូលចិត្តគំនិត នៃការថើបបែបជាសាធារណៈទេ ពួកគេចូលចិត្តងងឹតៗ និងស្ងៀមស្ងាត់។

♉️ Taurus (Apr 20 – May 20)

សម្រាប់ Taurus ពួកគេចូលចិត្តបែប ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ។ គ្មានអ្វីធ្វើឱ្យពួកគេ មានអារម្មណ៍លឿនជាងអាហារនិងស្រាដ៏អស្ចារ្យនោះទេ។ ដូច្នេះកន្លែងញ៉ាំជាជម្រើស ដ៏ល្អបំផុតសម្រាប់ពួកគេ ក្នុងការណាត់ជួបគ្នា។

♊️ Gemini (May 21 – Jun 20)

សម្រាប់ Gemini ពួកគេចូលចិត្តបែប ការងូតក្នុងអាងទឹកក្តៅមួយ។ គ្មានអ្វីដែលសិចស៊ីជាង ការរអិលចូលទៅក្នុងអាងងូតទឹកជាមួយនឹងឈុតប៊ីគីនី និងផឹកស្រាក្រឡុកនៅក្នុងទឹកនោះទេ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

សម្រាប់ Cancer ពួកគេចូលចិត្តបែបនៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមានផាសុកភាពបំផុត នៅពេលដែលពួកគេនៅខាងក្នុងកន្លែង ដែលអ្នកបានបង្កើតដោយខ្លួនឯង ជាពិសេសគឺបន្ទប់ខ្លួនឯងជាមួយនឹងស្រា ក្រោមពន្លឺភ្លើងទាន។

♌️ Leo (Jul 23 – Aug 22)

សម្រាប់ Leo ពួកគេចូលចិត្តការ Date នៅឯឆ្នេរ​សមុទ្រ។ ពួកគេចូលចិត្តអារម្មណ៍ ដែលកំពុងមើលព្រះអាទិត្យនៅឯឆ្នេរសមុទ្រ និងខ្យល់នៅក្នុងរំសាយសក់ អមជាមួយសម្លេងទឹកសមុទ្រ ដ៏ស្រស់ស្រាយ។

♍️ Virgo (Aug 23 – Sep 22)

សម្រាប់ Virgo ពួកគេចូលចិត្តការ Date នៅឯបន្ទប់សណ្ឋាគារមួយ ដែលអាចមើលឃើញអាគារខ្ពស់ៗ និងទេសភាពដ៏ស្រស់ស្អាតតាមបង្អួច។ វាមិនសំខាន់ទេថា អ្នកនៅទីណា អ្វីដែលសំខាន់គឺសប្បាយ និងអារម្មណ៍ស្រស់ស្រាយ!

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

សម្រាប់ Libra ពួកគេចូលចិត្តកន្លែងម៉ាស្សា។ ការទទួលបានការ មើលថែខ្លួន អារម្មណ៍ល្អ និងជួយដល់សុខភាព គឺជាវិធីដ៏ល្អឥតខ្ចោះដើម្បីយកឈ្នះចិត្តរបស់ពួកគេ។ 

♏️ Scorpio (Oct 23 – Nov 21)

សម្រាប់ Scorpio ពួកគេចូលចិត្តការទៅក្លឹបរាំកម្សាន្ត។ ការរាំក្រលែងដងខ្លួន ខណៈពេលដែលតន្ត្រីដែលពួកគេចូលចិត្តហើយកាន់កែវស្រាទៀតនោះ គឺជាអារម្មណ៍ដែលពួកគេចូលចិត្ត និងរំភើបបំផុត។

♐️ Sagittarius (Nov 22 – Dec 21)

សម្រាប់ Sagittarius ពួកគេចូលចិត្តការ Date បែបជិះទូកលេងកម្សាន្តតាមផ្ទៃទឹក។ ពួកគេចូលចិត្ត ការស្រូបយកខ្យល់អាកាសធម្មជាតិ ដែលអាចធ្វើឲ្យកាន់តែល្អប្រសើរ ដូច្នេះគ្មានអ្វីរ៉ូមែនទិចជាងទិដ្ឋភាពនៅលើទឹកនោះទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

សម្រាប់ Capricorn ពួកគេចូលចិត្តបែបដំណើរកម្សាន្តដូចជាការបោះតង់ នៅឯទីកន្លែងដែលឆ្ងាយតែពីរនាក់។ គ្មានអ្វីពិសេសជាងអារម្មណ៍ ដែលដូចជាពួកគេ ជាមនុស្សតែពីរនាក់គត់នៅក្នុងពិភពលោកនោះទេ។

♒️ Aquarius (Jan 20 – Feb 18)

សម្រាប់ Aquarius ពួកគេចូលចិត្តការអង្គុយនៅជុំវិញភ្លើង និងនិយាយឲ្យបានកាន់តែយល់ពីចិត្តគ្នា។ ការដណ្ដប់ភួយ និងអាហារសម្រន់នៅក្បែរភ្លើង គឺដូចជាស្នេហាដែលនាំមកនូវជីវិតដ៏រ៉ូមែនទិកបំផុត សម្រាប់ពួកគេ។

♓️ Pisces (Feb 19 – Mar 20)

សម្រាប់ Pisces ពួកគេចូលចិត្តបែបការដើរភ្នំជាមួយគ្នា។ ពួកគេចូលចិត្តការដើរលេងបែបផ្សងព្រេង ឬដើរជាមួយគ្នាតាមភ្នំជាដើម ពីព្រោះវាមិនមានការធុញទ្រាន់នោះទេ ហើយពួកគេនឹង ស្រលាញ់អ្នកពេញមួយជីវិតរបស់គេ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T